Messi ថា​ការ​ប្រជែងជាមួយ​ Ronaldo នឹង​បន្ត​ជារៀង​រហូតក្នុង​ចិត្ត​អ្នកគាំទ្រ

El Clasico ជា​ការ​ប្រកួត​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ប៉ុន្តែ​នឹង​កាន់​តែ​ពិសេស​ បើ​មាន​វត្តមាន Messi និង Ronaldo នេះ​បើ​យោង​តាម​សម្ដី​របស់​ខ្សែប្រយុទ្ធ​ Barcelona រូបនេះ។

Messi និង​ Ronaldo ប្រជែងគ្នា​ក្នុង​លីគ​កំពូលអេស្ប៉ាញ​ជិត ១០ឆ្នាំ ដោយ​ម្នាក់ៗ​រក​បាន​គ្រាប់​បាល់​ជា​​ច្រើនគ្រាប់ និង​បាន​ចែករំលែក​ពាន​រង្វាន់ Ballon d’Or រវាង​ពួកគេ​ទាំងពីរនាក់​ផងដែរ។

ការជជែក​វែកញែក​ថាតើ​រវាងគេទាំងពីរ នរណាជា​កីឡាករ​ដែលឆ្នើម​បំផុត​ក្នុង​លោក ប៉ុន្តែ​ទោះ​យ៉ាង​ណា​ ចម្លើយ​នៅតែមិនដាច់ស្រេចដដែល គឺអាចជា Messi ឬ Ronaldo។

Ronaldo បានចាកចេញ​ពី Real Madrid ទៅ​លេង​នៅ​ក្លឹប Juventus ប៉ុន្តែ Messi ដែលទើប​តែ​ឈ្នះ​​បាន​ពាន​រង្វាន់ Ballon d’Or ទី៦ កាល​ពីខែធ្នូ នៅ​តែចងចាំ​​ប្រវត្តិ​នៃការប្រកួត​ប្រជែង​រវាង​ពួក​គេ​ទាំង​ពីរ​នៅ​លីគ​កំពូល​អេស្ប៉ាញ។

 

Messi បាននិយាយថា៖ “ការ​ប្រកួតជាមួយ Real ជាការប្រកួត​សំខាន់ ប៉ុន្តែនឹង​កាន់តែពិសេស​ បើមានវត្តមាន Cristiano”។

“ប៉ុន្តែ​ពេល​វេលា​នោះ​បាន​កន្លង​ផុត​ទៅហើយ បានក្លាយជាបទពិសោធន៍​របស់​យើង​ហើយ។ ឥឡូវ​នេះ​​ យើង​ត្រូវ​គិត​ពីអនាគតវិញ​ម្ដង”។

“ការ​​ប្រកួត​ប្រជែងដ៏ពិសេស​នេះ​នឹង​ឋិត​ក្នុង​ចិត្ត​អ្នកគ្រប់គ្នា​ជារៀង​រហូត ព្រោះ​វាបានកើតឡើងជាច្រើនឆ្នាំ​​ ហើយ​យើង​ពិបាក​នឹង​រក្សាកម្រិត​នៃការប្រជែង​បែបនេះ​បានយូរឆ្នាំ​យ៉ាងនេះទេ”។

“លើស​ពីនេះ​ទៅទៀត ក្លឹប​ដែល​ពួកយើងលេង គឺជាក្លឹប​ដែលមានការទាមទារខ្ពស់ ទាំង Real Madrid និង Barcelona ជាក្លឹប​ដែល​ធំបំផុត​ក្នុងលោក”។

“អ្នកគាំទ្ររីករាយ​នឹងទស្សនា​ការ​ប្រជែងរបស់ពួកយើង មិនថាពួកគេជាអ្នកគាំទ្រ​ក្លឹប​ Real Madrid ឬ Barcelona ឬអ្នកគាំទ្រ​កីឡាបាល់ទាត់ជាទូទៅនោះទេ”៕

 

Totti បង្ហាញថា​គាត់​នៅ​តែអាចស៊ុតហ្វ្រ៊ីឃីគ​បានដដែល

 

មតិយោបល់