រង្វាន់​ជាទឹកប្រាក់​ ដែល Real Madrid ទទួលបាន ក្រោយ​ឈ្នះពាន Spanish Super Cup

Reports: Real Madrid's prize money for winning Spanish Super Cup revealed

ពានរង្វាន់ Supercopa de Espana ឬហៅថា Spanish Super Cup គឺជាពានរង្វាន់​ដ៏មាន​ប្រជាប្រិយភាពមួយដែរ របស់​អេស្ប៉ាញ។ មិន​ត្រឹម​តែ​មានប្រជាប្រិយភាពទេ ប៉ុន្តែក្រុម​ដែលឈ្នះពានរង្វាន់នេះ ដូចជា Real Madrid ជាដើម ក៏ទទួលបាន​ប្រាក់ចំណូល​ច្រើន​ផងដែរ ពីការក្លាយជាជើងឯក។

នៅឆ្នាំនេះ ពោល​គឺនៅពេលដែល​ពានរង្វាន់ Super Cup ធ្វើ​ឡើងនៅក្រៅប្រទេសអេស្ប៉ាញ ពោល​គឺនៅទឹកដីអារ៉ាប៊ីសាអូឌីត ពានរង្វាន់នេះ ក៏មានការ​បន្ថែមប្រាក់​រង្វាន់ (bonus) សម្រាប់អ្នក​ឈ្នះផងដែរ។ ហើយ​ការបន្ថែមនេះ បាន​ធ្វើឲ្យ​ចំនួនទឹកប្រាក់​រង្វាន់​កើន​ឡើង​ខ្ពស់​មិនធ្លាប់​មាន​ក្នុងប្រវត្តិសាស្ត្រពានរង្វាន់នេះទេ។

Zidane ថាអាចឈ្នះ​ពាន​រង្វាន់​ដល់ទៅ៩ បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​របស់ Real Madrid

យោងតាម​សារព័ត៌មាន Marca ក្រុម​ជើងឯក Super Cup ២០២០ Real Madrid ទទួលបាន​ប្រាក់រង្វាន់សរុប​ ១២លានអឺរូ ។ ហើយ​សម្រាប់​កីឡាករ​ដែល​ធ្វើ​បាន​ល្អផ្សេងទៀត ក៏ទទួលបានប្រាក់​លើកទឹកចិត្តបន្ថែមផងដែរ។

‘Real Madrid always give it all’ – Zidane

គួរកត់សម្គាល់ គិត​ត្រឹម​ដើ​ម​ឆ្នាំ ២០២០នេះ Real Madrid ក៏អាចរក​ចំណូល​បាន​ដល់ទៅ ៤៧​លានអឺរូ​រួចទៅហើយ ពី​ចំណែក​នៃប្រាក់​ប្រកួតឈ្នះ។ ក្នុងនោះ ទឹកប្រាកើ ៣៥លានអឺរូ បាន​មក​ពីក្របខណ្ឌ Champions League។ នៅ Champions League ក្រុម​ដែល​បាន​ឡើ​ងដល់​វគ្គ​ចែក​ពូល ត្រូវ​ទទួលបាន ១៥លានអឺរូ។ ក្រុម​ដែល​បាន​ឡើង​បន្តទៅវគ្គ ១៦ក្រុម នឹង​ទទួលបាន​ ១០អឺរូ។ ហើយ​ក្នុងការប្រកួត UCL ផងដែរ ក្រុម​ដែល​ឈ្នះក្នុងការប្រកួតម្តងៗ នឹងទទួលបានរង្វាន់ ២.៧លានអឺរូ ខណៈក្រុម​ដែលស្មើ ទទួលបាន ៩០ម៉ឺនអឺរូ៕

មតិយោបល់