ទីបំផុត Barcelona សម្រេច​ដក​តួនាទីលោក Valverde និង​តែងតាំង​លោក Quique Setien ជំនួស​វិញ

ក្លឹប Barcelona បាន​សម្រេច​ដកតួនាទី​លោក Ernesto Valverde នៅ​ប៉ុន្មានខែ​មុនពេល​ផុតកុងត្រា ហើយ​តែងតាំង​អតីត​អ្នកចាត់ការ​ក្លឹប Real Betis គឺលោក Quique Setien ជាអ្នកចាត់ការ​ថ្មីរហូត​ដល់ឆ្នាំ២០២២។

ដោយសារ​លទ្ធផល​មិនសូវល្អ និង​ភាពខ្វះ​ទម្រង់លេង​ប្រចាំក្លឹប​ បរាជ័យ​ចុងក្រោយ​ក្នុងការ​ប្រកួត​ពាន​រង្វាន់ Supercopa de España កាល​​ពីសប្ដាហ៍​មុន បាន​កំណត់ជោគវាសនា​លោក Valverde។

ខណៈ​ពេល​ដែល​លោក Xavi លោក Ronald Koeman និងលោក Mauricio Pochettino សុទ្ធតែជាបេក្ខភាព​ដែលត្រូវមកជំនួស​លោក Valverde ជាក់ស្ដែង បែរជាលោក Setien ដែលមានវ័យ ៦១ឆ្នាំ​​ត្រូវបានតែងតាំងទៅវិញ ដោយ​សេចក្ដី​រាយការណ៍​បានចេញ​កាលពីថ្ងៃចន្ទ ហើយ​ភ្នាក់ងាររបស់គាត់នឹង​ធ្វើដំណើរ​ទៅទីក្រុង​ Barcelona ដើម្បីចរចា​លក្ខខណ្ឌ

លោក​ Setien ត្រូវបានដកចេញពីតួនាទីជាអ្នកចាត់ការ​ក្លឹប Real Betis កាលពីខែឧសភា ហើយ​លោក​ជានិយម​ប្រព័ន្ធ​លេង​បែបប្រយុទ្ធ​។ លោក​នឹង​ត្រូវ​ទទួល​រ៉ាប់រង​ភារកិច្ច​ធ្វើយ៉ាង​ណា​ដើម្បីធានា​ថា​ Barcelona អាច​គ្រងតំណែងជើងឯក​លីគ​កំពូល​អេស្ប៉ាញ ពាន​រង្វាន់ Copa del Rey និង​ជាពិសេស​ ពាន​រង្វាន់​​ឆេម​ពានស៍​

 

លោក Guardiola សោកស្ដាយ​ចំពោះ​លោក Valverde

មតិយោបល់