T.Courtois ៖ ពីអ្នក​ចាំទីដែលអ្នក​គាំទ្រមិន​ចូលចិត្ត​ ក្លាយជាវីរបុរសម្នាក់របស់ Real Madrid

ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត នៅយប់​មិញនេះ Thibaut Courtois ត្រូវបាន​ចាត់ទុកថា ជាកីឡាករ​ប្រចាំការប្រកួត បន្ទាប់ពីគេ​អាច​រក្សា​បាន​លទ្ធផល ០ទល់នឹង០ រហូត​ដល់​ចប់ការប្រកួត ៩០​នាទី ព្រម​ទាំងបាន​សង្គ្រោះបាល់​ប៉េណាំងទី ដែល​ធ្វើឲ្យ Atletico Madrid ត្រូវបរាជ័យ​យ៉ាងគួរឲ្យ​សោកស្តាយ។

Real Madrid និង Atletico Madrid សុទ្ធតែបើក​ការសម្រុក​គ្នាទៅវិញទៅមក នៅតាំងពីតង់​ទីមួយ ក្នុងកីឡដ្ឋាន King Abdullah Sports City លើទឹកដីអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែអ្នក​ចាំទីនៃក្រុម​ទាំង ២ បាន​ព្យាយាម​រារាំងគ្រាប់​បាល់​រហូតដល់ ១២០នាទី។ ដូច្នេះ ទើប​ការប្រកួត​ត្រូវ​សម្រេចកាត់​សេចក្តី​ដោយ​ការស៊ុតបាល់ប៉េណាំងទី។

Zidane ថាអាចឈ្នះ​ពាន​រង្វាន់​ដល់ទៅ៩ បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​របស់ Real Madrid

នៅ​ក្នុងការ​ស៊ុតបាល់​កាត់​សេចក្តី​ប៉េណាំងទីនោះហើយ ដែល Thibaut Courtois អ្នក​ចាំទី​របស់ Real Madrid បាន​ក្លាយជាវីរបុរសប្រចាំការប្រកួត ពីព្រោះថាគេ​បាន​សង្គ្រោះបាល់​មួយ​គ្រាប់ ដែលជាការ​ស៊ុតគ្រាប់​ទី ២ របស់ Thomas កីឡាករ At. Madrid ខណៈគ្រាប់ទី ១ Saul Niguez របស់ At. Madrid បានស៊ុតទៅប៉ះបង្គោល​ទី ហើយ​ខាតគ្រាប់​ដូចគ្នា។

Indo Sub: “Real Madrid selalu memberikan segalanya.” – Zidane setelah Madrid menjuarai Supercup Spanyol

ដូច្នេះ ចប់​ការស៊ុតបាល់ប៉េណាំង Real Madrid បាន​យក​ឈ្នះគ្រាប់បាល់​ស៊ុតចូល ៤ទល់នឹង១ ខណៈ At. Madrid ស៊ុតបាន​តែមួយគ្រាប់​គត់ ដោយ Kieran Trippier។ តាមរយៈលទ្ធផល​នេះ ប្រហែលជាអ្នក​គាំទ្រ Real Madrid អាច​ងាក​ចិត្ត​មក​យល់ពី​តម្លៃរបស់​ Courtois បាន​ ត្បិតតែនៅក្នុង​រដូវកាលដែល​មាន​លោក Zinedine Zidane ត្រលប់​មក​ដឹកនាំវិញនេះ គេ​ក៏អាច​ធ្វើ​បាន​ល្អផងដែរ។

រជ្ជកាលលោក Zidane កីឡាករ Real Madrid ឈ្នះពានរង្វាន់អន្តរជាតិដល់ទៅ ១៤៧ដង

នៅ​រដូវកាលថ្មីនេះ Courtois បាន​បង្ហាញ​ខ្លួនចំនួន សរុប ៣១ប្រកួតទាំងអស់ ដោយ​ក្នុងនោះ គេរបូត​គ្រាប់​បាល់​តែ ១៦គ្រាប់ និង​ជួយ​រក្សាសំណាញ់ទី Clean sheet បាន ១៨​ប្រកួត ក្នុងការ​លេងសរុប ២ ៧៤៦នាទី។

យ៉ាងណាមិញ ជាការកត់សម្គាល់ ពេល​ដែល Thibaut Courtois បាន​ចាកចេញពី Chelsea ទៅចូលរួម​ជាមួយ Real Madrid កាលពីឆ្នាំ ២០១៨ គេមិនទទួលបានការ​ស្វាគមន៍ពីអ្នក​គាំទ្រ Real Madrid ច្រើន​នោះទេ។ ហើយ​ជារឿយៗ ក៏មាន​ព័ត៌មាន​វិភាគ​ជាបន្តបន្ទាប់​មក​ថា Courtois មិនអាចជំនួស​តំណែង Keylor Navas ឬ ថា Courtois នៅមានកម្រិត​មិន​សម​ជាអ្នកចាំទីដៃទី ១របស់ Real Madrid ជាដើម។ ប៉ុន្តែតាមរយៈស្នាដៃនៅយប់នេះនេះ ប្រហែលជាអ្នក​គាំទ្រ Real Madrid មួយចំនួន អាចប្តូរទស្សនៈចំពោះ​គំនិត​ទាំងនេះ៕

មតិយោបល់