រជ្ជកាលលោក Zidane កីឡាករ Real Madrid ឈ្នះពានរង្វាន់អន្តរជាតិដល់ទៅ ១៤៧ដង

បន្ទាប់​ពីការ​ក្លាយជាជើងឯក Supercopa de Espana កាលពីយប់មិញនេះ ក្នុងទឹកដីអារ៉ាប៊ីសាអូឌីត គឺបាន​ញុំាងឲ្យ​​ស្ថិតិ ឈ្នះពានរង្វាន់​អន្តរជាតិ របស់ Real Madrid ក្នុងអំឡុងពេល​ដែលលោក Zinedine Zidane ដឹកនាំ មាន​ចំនួន​ច្រើន។

សមាជិក​ក្រុម​កីឡាករ​ Real Madrid ​ ក្នុង​រជ្ជកាល​របស់លោក Zinedine Zidane បា​ន​ឈ្នះពានរង្វាន់​អន្តរជាតិ សរុប​រហូត​ដល់ ១៤៧​ដង ខណៈពានរង្វាន់​ក្នុង​ស្រុក​ឈ្នះបាន ៥៧​ដង។ ការឈ្នះនេះ គឺជាការបូក​សរុប​ចំនួន​ពាន​ដែល​កីឡាករ​ Real Madrid ម្នាក់ៗបាន​ឈ្នះបូក​បញ្ចូលគ្នា។ នេះបើយោងតាមការ​ចុះផ្សាយ​របស់សារព័ត៌មាន Marca អេស្ប៉ាញ។

តួយ៉ាងដូចជា លោក Zidane ដែលជាគ្រូបង្វឹក​ បានឈ្នះពានរង្វាន់លំដាប់​អន្តរជាតិចំនួន ៧ដង ដោយ​ក្នុងនោះ មាន Champions League ៣ UEFA Super Cups ២ និង Club World Cups ចំនួន ២។ ពានក្នុង​ស្រុក​វិញ លោក Zidane ឈ្នះបាន La Liga ១ និង Supercopa de Espana ចំនួន ១ទៀត។

Indo Sub: “Ini pertarungan yang indah.” – Saul jelang final Supercopa vs Real Madrid

ចំណែក​កីឡាករ Sergio Ramos និង Marcelo បាន​ឈ្នះ​ពាន បាន​ក្នុងម្នាក់ៗរហូតដល់ ទៅ ២០ដង ដោយ​ក្នុងនោះពានអន្តរជាតិ​មាន ១១ និងពានក្នុងស្រុកមាន ៩។ Toni Kross បានឈ្នះពានជាមួយ Real Madrid ចំនួន ៣ដង ខណៈ Isco ឈ្នះបាន ១១ពានរង្វាន់​អន្តរជាតិ និង​ពានក្នុង​ស្រុក​ឈ្នះបាន ៣ដង ក្នុងរយៈពេល ៧ឆ្នាំ នៅ​ Real Madrid។​

ប្រសិនប្រៀប​ធៀប​តួលេខ​កីឡាករឈ្នះពាន​សរុប​ជាមួយ Barcelona វិញ គឺសមាជិក​ក្រុម​ Barcelona ជាសរុប​មាន​ចំនួនឈ្នះពាន​​ច្រើនជាង Real Madrid ដោយ​មានរហូត​ដល់ ១៨៦ដង៕

មតិយោបល់