លោក Zinedine Zidane៖ «ខ្ញុំ​ជាគ្រូបង្វឹកដែលកាន់តែល្អ ឥឡូវនេះ»

គ្រូបង្វឹក​ និងជាអតីតកីឡាករ Real Madrid លោក Zinedine Zidane បាន​បង្ហាញទំនុកចិត្តថា លោក​មានការ​អភិវឌ្ឍន៍ខ្លួន ក្លាយជាគ្រូបង្វឹក​កាន់តែល្អ តាំងពីចូលមក​ដឹកនាំជាលើកទី ១នេះ។

លោក Zidane ថែមទាំងហ៊ាន​អះអាងទៀតថា លោក​ដឹកនាំពេលនេះ គឺល្អជាងពេលដែល​លោក​បាន​នាំ Real Madrid ឲ្យក្លាយជាជើងឯក Champions League ៣សម័យ​កាលទៅទៀត។ លោក Zidane បាន​ប្រាប់អ្នក​សារព័ត៌មាន ក្នុងសប្តាហ៍នេះថា៖ «ខ្ញុំគិតថា ខ្ញុំ​ល្អជាងមុន។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំ​ទទួលបានការអភិវឌ្ឍច្រើន ទាំងក្នុង​ជីវិត និង​ផ្ទាល់ខ្លួន»។

‘Modric is always Modric’ – Zidane after Real Madrid win at Getafe

លោក Zidane បានបន្តថា៖ «អ្នក​រៀន​ពីស្ថានភាព ពីមនុស្សនៅជុំវិញអ្នក​។ ខ្ញុំត្រូវតែប្រាកថាត្រូវតែស្តាប់​មនុស្សដែល​នៅជាមួយខ្ញុំ ហើយ​ទិសដៅរបស់​ខ្ញុំ គឺត្រូវតែបន្តធ្វើ»។

 

គួរជម្រាបជូនថា ពេល​សម្រេចចិត្ត​មក​ដឹកនាំ Real Madrid ជាថ្មី កាលពីខែមិនា ឆ្នាំ ២០១៩ លោក Zidane បាន​ធ្វើឲ្យ Real Madrid ត្រលប់​មក​ស្ថិតនៅកំពូលតារាង La Liga ឡើងវិញ ដោយ​ស្ថិតនៅចំណាត់ថ្នាក់លេខ ២ តាមពីក្រោយ Barcelona។

នៅពេលដែល​មានការ​សាកសួរពីចំណាប់អារម្មណ៍របស់លោក លើ​ស្ថានភាព Barcelona ដែល​បានប្រកួតចាញ់ Atletico Madrid កាលពីពាក់កណ្តាលសប្តាហ៍ បូករួម​នឹងដំណឹង​នៃការ​ប្តូរគ្រូបង្វឹកផងនោះ លោក Zidane បានបង្ហាញមតិថា លោក​តាមដាន ប៉ុន្តែមិន​ជ្រៀតជ្រែក​ក្នុង​រឿងរ៉ាវនៃក្លឹប​ដទៃ ទោះបីជានោះជាក្លឹប​បដិបក្ខ ប្រជែងពាន La Liga រដូវកាលនេះក៏ដោយ៕

មតិយោបល់