ក្លឹប Al Sadd ថា​លោក​ Xavi នៅ​តែជា​អ្នកចាត់ការ​របស់ពួកគេ​ដដែល

មាន​សេចក្ដីរាយការណ៍​ថាលោក Xavi បាន​ជួបគ្នាជាមួយ​មន្ត្រី​របស់ក្លឹប Barcelona ដែល​បានញ៉ាំង​ឱ្យ​មាន​ការសង្ស័យ​កាន់​តែខ្លាំង​អំពី​អនាគត​របស់​លោក Ernesto Valverde នៅ​ក្លឹប​យក្ស​កាតាឡង់​។

Barcelona បាន​ប្រកួត​ចាញ់​ក្លឹប Atletico Madrid ក្នុងលទ្ធផល​ ៣ទល់​នឹង​២ នៅវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Supercopa de Espana កាលពីថ្ងៃព្រហស្បតិ៍ ធ្វើ​ឱ្យ​លោក Valverde មាន​សម្ពាធ​កាន់​តែខ្លាំង។

សារព័ត៌​មានអេស្ប៉ាញ​បាន​ចែក​ចាយ​សេចក្ដីរាយការណ៍​យ៉ាង​ទូលំទូលាយ​កាលពីថ្ងៃសុក្រ​ថា​មន្ត្រី​របស់​ក្លឹប​ Barcelona ដែល​រួម​មាន​នាយក​ប្រតិបត្តិ​របស់​ក្លឹប​គឺលោក Oscar Grau និង​លេខាធិការ​បច្ចេកទេស​គឺ​លោក Eric Abidal បាន​ធ្វើដំណើរ​ទៅទីក្រុងដូហា។

តាមសេចក្ដីរាយការណ៍​ទាំងនេះ គោល​បំណង​នៃ​ការ​ធ្វើដំណើរនេះ​គឺ​ដើម្បីជួបជាមួយ​អតីត​កីឡាករ​ខ្សែ​បម្រើ​របស់​ក្លឹប Barcelona និង​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​គឺលោក Xavi ដែល​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ក្លឹប Al Sadd របស់​លីគ​កាតា។ ការ​ជួប​គ្នា​នេះ​អាច​មាន​គោល​បំណង​ទាញ​យក​លោក Xavi មក​ធ្វើជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប Barcelona ក្នុង ២រដូវកាល​បន្ទាប់ពីរដូវកាលនេះ។

យ៉ាងណាមិញ យោង​តាម​សេចក្ដីរាយការណ៍​របស់សារព័ត៌​មាន Marca និង AS both ដោយ​សារ​បរាជ័យ​ក្រោម​ដៃក្រុម​ Atletico កាលពីថ្ងៃព្រហស្បតិ៍ ក្លឹប Barcelona នឹង​ស្នើឱ្យ​លោក Xavi ឱ្យ​ចូល​ជំនួស​លោក Valverde ភ្លាមៗ​នៅ​ពេល​នេះ​តែម្ដង។

លោក Xavi ដែល​បច្ចុប្បន្ន​មាន​វ័យ ៣៩ឆ្នាំ​ ធ្លាប់ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ​ ៨លើក​ និង​ពាន​រង្វាន់ ឆេម​ពានស៍​លីគ​ ៤លើក​ ក្នុង​អំឡុង​ពេល​ដែល​លោក​នៅ​លេង​នៅទឹកដី Camp Nou។

ក្លឹប Al Sadd បាន​ចេញ​សេចក្ដីថ្លែងការ​ថា​ លោក Xavi នៅ​តែជា​អ្នកចាត់ការ​របស់គេ ហើយ​កំពុង​ផ្ដោត​លើ​ការ​ប្រកួត​ជាមួយ​ក្លឹប Al-Rayyan៕

 

 

 

‘Only 2 in this room believe we can beat Liverpool’ – Mourinho jokes ahead of showdown

មតិយោបល់