ក្លឹប Malaga ព្យួរ​តួនាទី​គ្រូបង្វឹក​ក្រោយ​បែក​ធ្លាយ​វីដេអូ​មួយ​ក្នុ​ងបណ្ដាញ​សង្គម

វីដេអូ​មួយ​របស់​គ្រូបង្វឹក​ក្លឹប Malaga គឺ​លោក Victor Sanchez del Amo ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​។ ក្លឹប​បាន​ព្យួរ​តួនាទី​របស់​លោក ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​។

លោក Victor បាន​អះអាងថា លោក​ត្រូវបានគេគំរាម​កំហែង​ដោយ​ប្រើ​ប្រាស់​វីដេអូនេះ មុនពេល​ដែល​ត្រូវ​បាន​​គេ​បង្ហោះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម។

នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការ​មួយ​ក្នុង​​គណនី​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន​ គ្រូបង្វឹក​ដែល​មាន​វ័យ ៤៣ឆ្នាំ​រូប​នេះ​បាន​សរសេរ​ថា​៖ “ខ្ញុំ​ទទួល​រង​គ្រោះ​ពីបទ​ឧក្រិដ្ឋ​មួយ​ដែល​ប៉ះពាល់​ដល់​ភាពឯកជន​ដោយ​សារ​ការ​បៀត​បៀន​ សំណូក​សូកប៉ាន់ និង​ការសំឡុត​គំរាម”។

“បញ្ហា​នេះ​ឋិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ប៉ូលីស​ ហើយ​ខ្ញុំ​ព្រម​ធ្វើតាម​ការណែនាំ​របស់ពួកគេ”។

“ការចែកចាយ​ ឬចែកចាយ​បន្តនូវ​រូបភាព​វីដេអូ​មិន​សមរម្យ​របស់​មនុស្ស​ម្នាក់​ដោយ​គ្មាន​ការ​យល់ព្រម​ពី​សាមី​ខ្លួន​ គឺជាបទ​ឧក្រិដ្ឋ ទោះ​ចែក​ចាយ​តាម​បណ្ដាញ​សង្គម តាមសារ ឬតាមវិធី​ណា​ក៏​ដោយ។ សូម​អរគុណ​ចំពោះ​ការ​យោគ​យល់ និង​ការ​គាំ​ទ្រ”។

បន្ទាប់ពី​ហេតុការណ៍​នេះ ក្លឹប​បាន​សម្រេច​ចិត្ត​ព្យួរ​តួនាទី​របស់​លោក Victor រហូត​ដល់​ការ​ស៊ើប​អង្កេត​ត្រូវ​បញ្ចប់។

សេច​ក្ដី​ថ្លែង​ការណ៍​របស់​ក្លឹប​ Malaga បាន​លើក​ឡើង​ថា៖ “ពាក់​ព័ន្ធ​នឹង​ស្ថានការណ៍​ដែល​ទើប​តែបាន​រក​ឃើញ​ នឹង​មិនទាន់​ត្រូវបានស៊ើប​អង្កេត​ផ្ទៀង​ផ្ទាត់​នៅ​ឡើយ ក្លឹប Malaga CF បាន​សម្រេច​ព្យួរ​តួនាទី​របស់​គ្រូបង្វឹក Victor Sanchez del Amo ភ្លាមៗរហូត​ដល់​ចប់​ការ​ស៊ើប​អង្កេត”។

“យើង​នឹង​ផ្ដល់​ព័ត៌​មាន​បន្ថែម​ទៀត ក្រោយ​ពេល​ដែល​ការ​ពិត​ត្រូវបាន​បញ្ជាក់ច្បាស់”។

Malaga ឈរ​នៅ​លេខ​រៀង​ទី១៦ ក្នុង​លីគ​លំដាប់ទី២ របស់អេស្ប៉ាញ (Segunda Division) គឺ​នាំមុខ​តំបន់​ធ្លាក់​ចេញ​ពីលីគ​តែ ១ពិន្ទុ​ប៉ុណ្ណោះ៕

 

Neymar ថា​នេះ​ជា​ឆ្នាំ​មួយ​ដ៏​លំបាក

មតិយោបល់