Messi នឹង​ចូល​លេង​​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ខែវិច្ឆិកា

កីឡាករ Lionel Messi មិន​បាន​ចូល​ប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ​តាំងពី​ការ​ប្រកួត​ Copa America ដោយ​សារ​ការ​ពិន័យ​​ផ្អាក​ការ​ចូល​រួម​ប្រកួតរយៈ​ពេល ៣ខែ ប៉ុន្តែ​គេ​នឹង​ចូល​លេង​វិញ​ក្នុង​ការ​ប្រកួត​មិត្តភាព​​ជាមួយ​ប្រេស៊ីល​ និង​អ៊ុយ​រូហ្កាយ​ក្នុងខែវិច្ឆិកា​នេះ។

Messi ត្រូវ​បាន​ពិន័យ​ផ្អាក​ចូល​រួម​ប្រកួត​ដោយ​ស្ថាប័ន CONMEBOL កាល​ពី​ខែ​សីហា និង​ពិន័យ​ជាប្រាក់ ៥០ ០០០ដុល្លារ​ដោយ​សារ​គេ​បាន​ចោទ​ប្រកាន់​ស្ថាប័ន​នេះ​អំពីអំពើ​ពុក​រលួយ​ ក្រោយ​ពេល​ដែល​ក្រុម​របស់គេ​ប្រកួត​ចាញ់​ប្រេស៊ីល​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Copa America។

កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​ខក​ខាន​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​អាស្សង់ទីន ៤ប្រកួត​មកហើយ ដែល​សុទ្ធ​តែ​ជា​ការ​ប្រកួត​មិត្តភាព ប៉ុន្តែ​គេ​នឹង​វិល​មក​ចូល​រួម​ប្រកួត​វិញ​ក្នុង​ខែវិច្ឆិកានេះ ក្រោយពេល​ដែល​ឈ្មោះ​របស់គេ​ត្រូវបានបញ្ចូល​ទៅ​ក្នុង​សមាសភាព​ក្រុម ២៦នាក់​របស់លោក Lionel Scaloni។

កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Manchester City គឺ​កីឡាករ Sergio Aguero ក៏​នឹង​មានវត្តមានជាលើក​ដំបូង​ក្នុង​ក្រុមជម្រើសជាតិ​ផងដែរ បើគិត​ចាប់ពីពេល​ដែលគេ​ប្រកួត​ទទួលបានលទ្ធផល ២ទល់នឹង១ជាមួយ​ក្រុមឈីលី ជួយ​ឱ្យ​ក្រុម​របស់គេទទួលបានចំណាត់ថ្នាក់ទី៣ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America ខណៈ​ដែលកីឡាករ​ខ្សែ​បម្រើ​​ក្លឹប Tottenham គឺ​កីឡាករ Giovani Lo Celso  ក៏​នឹង​វិល​ចូលលេង​វិញ​​​ផងដែរ បន្ទាប់ពីបានខកខាន​ការ​ប្រកួត​ជាមួយអាល្លឺម៉ង់ និង​អេក្វាដ័រមក។

 

ក្រុមអាស្សង់ទីន​ និង​ជួបជាមួយ​ប្រេស៊ីល​នៅទីក្រុង​រីយ៉ាដ​ នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា និង​ប៉ះជាមួយ​អ៊ុយ​រូហ្កាយ​នៅ ៣ថ្ងៃបន្ទាប់មក​នៅទីក្រុង​តែល​អាវីវ​ប្រទេសអ៊ីស្រាអែល។

សមាសភាព​កីឡាករ​ក្នុង​ក្រុម​អាស្សង់ទីន​មានដូចខាងក្រោម៖

Agustin Marchesin (Porto), Emiliano Martinez (Arsenal), Esteban Andrada (Boca Juniors), Juan Musso (Udinese); German Pezzella (Fiorentina), Juan Foyth (Tottenham), Marcos Rojo (Manchester United), Nehuen Perez (Famalicao), Nicolas Otamendi (Manchester City), Nicolas Tagliafico (Ajax), Renzo Saravia (Porto), Walter Kannemann (Gremio); Giovani Lo Celso (Tottenham), Guido Rodriguez (Club America), Leandro Paredes (Paris Saint-Germain), Lucas Ocampos (Sevilla), Marcos Acuna (Sporting CP), Nicolas Dominguez (Velez Sarsfield), Roberto Pereyra (Watford), Rodrigo de Paul (Udinese); Lautaro Martinez (Inter), Lionel Messi (Barcelona), Lucas Alario (Bayer Leverkusen), Nicolas Gonzalez (Stuttgart), Paulo Dybala (Juventus), Sergio Aguero (Manchester City)

 

លោក Emery ថា Ozil អាច​នឹង​ចូល​លេង​ពេល​ប្រកួត​ជាមួយ​ក្លឹប Wolves

 

មតិយោបល់