លោក Moreno ថា Ansu Fati អាច​ចូល​រួម​ប្រកួត​ Euro 2020

អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​គឺ​លោក Robert Moreno បាន​បញ្ជាក់ថា​កីឡាករ​វ័យ​ក្មេង​ Ansu Fati របស់​ក្លឹប​ Bacelona មាន​ឈ្មោះ​ក្នុង​​ផែនកា​ររបស់​លោក​ដើម្បី​ចូលរួម​ប្រកួត​ Euro 2020។

កីឡាករ​ខ្សែ​ប្រយុទ្ធ​ដែល​មាន​វ័យ ១៦ឆ្នាំ​រូបនេះ​ចាប់​ផ្ដើម​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំ​ងក្នុងរដូវកាលនេះ​ ដោយ​បាន​ក្លាយ​​ជា​កីឡាករ​ដែល​មាន​វ័យ​ក្មេង​បំផុត​របស់​ Barcelona ដែល​រក​បាន​គ្រាប់បាល់​​ពេល​គេ​ប្រកួត​ជាមួយ​ក្លឹប Osasuna។

គេ​មាន​ដើម​កំណើត​នៅ​ប្រទេស Guinea-Bissau ហើយ Fati មានជម្រើស​​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយ​ហ្កាល់​បាន ប៉ុន្តែ​គេ​បានជ្រើស​រើស​យក​ក្រុម​អេស្ប៉ាញ​ជំនួស​វិញ ដែល​គេ​បាន​ទទួលសញ្ជាតិ​អេស្ប៉ាញ​ក្នុង​សប្ដាហ៍​នេះ។

Fati ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​​អាយុ​ក្រោម​ ២១ឆ្នាំ​​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ Montenegro បន្ទាប់ពី​មិត្ត​រួម​ក្រុម​ Barcelona គឺ​កីឡាករ Carles Perez ដក​ខ្លួន​ចេញ​ដោយសា​របញ្ហា​របួស។

លោក Moreno បាន​បញ្ជាក់ថា​ Fati មាន​ឈ្មោះ​នៅ​ក្នុង​ផែនការ​របស់លោក​ ក្នុង​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ Euro 2020 ដែល​ក្រុម​របស់​លោក​អាច​នឹង​ជាប់ទៅ​ប្រកួត​ Euro 2020 ក្រោយ​ឈ្នះ ៦ប្រកួត​នៅ​វគ្គ​ជម្រុះ​ក្នុង​ក្រុម F។

“ត្រូវ​ហើយ ខ្ញុំ​ចង់​ឱ្យ Ansu ចូល​រួម​ប្រកួត​។ យើង​បាន​បញ្ចូល​ឈ្មោះ​គេ​ក្នុងបញ្ជី​ត្រៀមប្រកួតហើយ។ គេ​មិន​ស្រប​តាម​ប្រព័ន្ធអាយុ​ទៀត​នោះទេ។ យើ​ង​ជឿ​ថា​​យើង​ត្រូវការ​កីឡាករ​ដែល​អាច​រកគ្រាប់បាល់បាន”។

“បើគេ​ចាប់ផ្ដើម​រក​គ្រាប់បាល់បានហើយ យើងចាំបាច់ត្រូវ​ដាក់​ឱ្យគេចូលលេង។ យើង​ស្វាគមន៍​កីឡាករ​ល្អៗ​ទាំងអស់។​ Ansu មាន​ចំណុចល្អៗ​ច្រើន”៕

 

 

អ្នកចាត់ការ​ក្រុម​អេស្ប៉ាញ​ថា Fati អាច​លេង​នៅ Euro 2020

មតិយោបល់