Ziege ថា Ter Stegen និងអ្នកចាំទីជម្រើសទី១​ Neuer របស់អាល្លឺម៉ង់ល្អ​ដូចគ្នា​

អតីត​កីឡាករ​ខ្សែ​ការពារ​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​គឺ​កីឡាករ Christian Ziege មានអារម្មណ៍ថា​​អ្នកចាំទី Marc-Andre ter Stegen លេង​បាន​ល្អ​ដូចអ្នកចាំទី Manuel Neuer ​របស់ក្លឹប Bayern Munich ដែរ។

អតីត​កីឡាករ Christian Ziege បាន​និយាយថាអ្នក​ចាំទី Marc-Andre ter Stegen លេង​បានល្អ​ដូច​អ្នកចាំទី Manuel Neuer របស់​ក្លឹប Bayern Munich ដែរ ប៉ុន្តែ​ Neuer នៅ​តែស័ក្ដិ​សម​លេង​ជា​អ្នកចាំទី​របស់​ក្រុមជម្រើសជាតិ​អាល្លឺម៉ង់​ដដែល។

អ្នកចាំទី​ក្លឹប Barcelona គឺ Ter Stegen និង​ Neuer បាន​ឋិត​ក្នុងស្ថានភាព​ប្រឈម​មុខដាក់គ្នាកាលពីខែមុន​ ក្រោយពេល​ដែល Ter Stegen បាន​និយាយថា​គេ​មិនរីករាយ​នោះទេ​ដែល​មិនមាន​វត្តមាន​ចូលលេង​ក្នុងការ​ប្រកួតជាមួយ​ក្រុម​ហូឡង់ និង​អៀរឡង់ខាងជើង។

ប្រធាន​ក្រុម​ Bayern Munich បាន​ចោតប្រកាន់​ Ter Stegen ចំពោះ​ការ​បង្ហាញអារម្មណ៍​របស់គេជាសាធារណៈ ខណៈពេល​ដែល​ប្រធានក្លឹប​គឺលោក Uli Hoeness បានគំរាម​ថា​នឹង​ដក​កីឡាករ​របស់លោក​ចេញពី​តួនាទីក្រុមជម្រើសជាតិ​។

ចំពោះ Ziege គេ​គិតថា​វាជារឿងមួយច្បាស់លាស់ណាស់​ដែល Neuer គួរ​បន្តទទួលបានតួនាទីជាជម្រើសទី១ ទោះជាជម្រើសទី២ គួរ​ទទួលបានឱកាសបង្ហាញសមត្ថភាពដើម្បី​ក្រុម​អាល្លឺម៉ង់ក៏ដោយ។

Ziege បាន​និយាយ​ប្រាប់សារព័ត៌​មាន​ Omnisport ថា៖ “Manuel Neuer ជាអ្នកចាំទីជម្រើសទី១ របស់ពួកយើង គេ​ធ្វើបានល្អណាស់”។

“មិនមានអ្វី​គួរឱ្យឆ្ងល់នោះទេ ថា​ប្រសិនបើ Manuel Neuer មិនអាចលេងបាន Marc-Andre Ter Stegen គឺជាអ្នកចាំទីដ៏ឆ្នើម គឺពួកគេ​លេងបានល្អដូចគ្នា”។

“អ្វី​ដែលគេ​បាននិយាយ មិនមែនដោយសារ​គេ​មាន​អារម្មណ៍​បែបនោះនោះទេ ប៉ុន្តែគឺដោយសារ​គេ​ទទួល​បានសន្យា ហើយ​សន្យា​នោះ​ត្រូវបានបំភ្លេច”។

“Ter Stegen ជាមិត្តរួមក្រុមដ៏ល្អ។ គេ​មិនដែលនិយាយអ្វីមួយម៉ាត់​អំពី Manuel Neuer នោះទេ គេ​មិនដែលរអ៊ូរទាំអ្វីឡើយ”។

“ត្រូវហើយ គេចង់ចូលលេង ប៉ុន្តែ​គេ​មិនដែលនិយាយអ្វីទេ។ ប៉ុន្តែអ្វីដែលគេទើបតែបាននិយាយនេះជាលើកទី១ ដោយ​សារ​គេ​មិន​អាច​ទប់​អារម្មណ៍​​បាន ដែលខ្ញុំគិតថាជារឿងធម្មតាទេ។ គេ​មិនបានវាយប្រហារសម្ដៅ​នរណា​ម្នាក់ឡើយ។ ខ្ញុំមិនយល់សោះ​ថាហេតុ​អ្វី​បានជា​រឿង​នេះ​ប្រែជាធំបែបនេះ”។

“ខ្ញុំនិយាយម្ដងទៀត ខ្ញុំគ្មានគំនិតពីរនោះទេ។ Manuel Neuer ជាអ្នកចាំទីដ៏ឆ្នើម គ្មានអ្វីគួរឱ្យសង្ស័យទេ។ ប៉ុន្តែ​យើង​ក៏​អាច​រៀបចំ​យ៉ាង​ណា​ឱ្យ​អ្នកចាំទីដ៏​ឆ្នើម​ផ្សេងទៀត​មានឱកាស​បានចូលលេង​ផង។ យើង​មានឱកាស​គ្រប់គ្រាន់​ដែល​អាចចែករំលែក​បាន”៕

 

 

Sarri used to being surrounded by scepticism after Juventus beat Inter

មតិយោបល់