Gianluigi Buffon ប្រៀបធៀប Lionel Messi និង Cristiano Ronaldo ជាមួយ​ Roger Federer និង Rafael Nadal

កីឡា​បាល់ទាត់ និង​តិនីស​មិនខុស​គ្នា​ខ្លាំងពេកទេ ហើយ​អ្នកចាំទីសញ្ជាតិ​អ៊ីតាលី Gianluigi Buffon បាន​ធ្វើ​ការប្រៀបធៀប​ចំណុច​ដូច​គ្នា​​រវាង​កីឡាករ​ឆ្នើម​បំផុត​​នៅ​ក្នុង​វិស័យកីឡា​ទាំងពីរ​ប្រភេទ​នេះ។

អ្នកចាំទី​របស់​ក្លឹប Juventus រូបនេះ​បាន​អះអាងថា​កីឡាករ Lionel Messi និង Cristiano Ronaldo ប្រៀបដូចជា​ Roger Federer និង​ Rafael Nadal អញ្ចឹង។

Buffon បាន​និយាយប្រាប់​សារព័ត៌​មាន La Gazzetta Dello Sport ថា៖ “Federer ​ឋិត​ក្នុងកម្រិត​មួ​យ​ដែល​គ្មាន​ដែនកំណត់ រីឯ​ Nadal គឺ​ការព្យាយាម គឺ​ការបង្ហូរញើស និង​ទេព​កោសល្យ បើ​មិនអញ្ចឹងទេ គេ​មិនអាច​ឈ្នះ​ការប្រកួត​​ពានរង្វាន់ Grand Slams នោះទេ”។

“ការ​យកចិត្ត​ទុកដាក់ និង​មហិច្ឆតា​ឥតឈប់ឈរ​របស់ Nadal ធ្វើ​ឱ្យ​គេ​រីក​ចម្រើន និង​ឱ្យ​គេ​ឡើង​ដល់ចំណុច​មួយ​ស្មើ​គ្នា​ជាមួយ​កីឡាករ​តិនីស​ដែល​មាន​ទេព​កោសល្យ​បំផុត​​ក្នុងប្រវត្តិសាស្ត្រ​”។

ការ​ប្រកួត​ US Open 2019 ដែល Rafael Nadal ទទួល​បាន​ជ័យ​ជម្នះ​ពាន​រង្វាន់ Grand Slam ទី១៩ ដោយ​យកឈ្នះ​កីឡាករ Daniil Medvedev

“ការ​ប្រៀប​ធៀបនេះ​គឺជាក់ស្ដែង​ណាស់ ហើយវាបានធ្វើ​ឱ្យ​ខ្ញុំ​រីករាយ ព្រោះ Leo Messi ដូច Federer ហើយ Cristiano Ronaldo ដូច Nadal”៕

 

មតិយោបល់