លោក Edwin Van der Sar ផ្ដោត​លើ​ Ajax ទោះ​មាន​ព័ត៌​មានជាមួយ​ Man United ក៏​ដោយ

មាន​សេចក្ដី​រាយការណ៍​ថា​ក្លឹប​ Manchester United ចាប់អារម្មណ៍ ចង់​បាន​​លោក Edwin Van der Sar ប៉ុន្តែ​​អតីត​អ្នកចាំទី​សញ្ជាតិ​ហូឡង់រូបនេះ​បានលើក​ឡើង​ថា​គាត់រីករាយ​នៅ​ក្លឹប Ajax ហើយ។

នាយក​ប្រតិបត្តិ​​របស់​ក្លឹប Ajax គឺ​លោក Edwin van der Sar​ បាន​ច្រាន​ចោល​ព័ត៌​មាន​​ដែល​បាន​លើក​ឡើង​ពី​ការ​វិល​ត្រឡប់​របស់​លោក​ទៅ​ក្លឹប Manchester United វិញ។

អតីត​អ្នកចាំទីរ​បស់​ក្រុម​បិសាចក្រហម​រូបនេះ​ មានព័ត៌​មាន​ថា​ត្រូវបាន​ក្លឹប Manchester United ចាប់អារម្មណ៍ ព្រោះពួកគេ​កំពុង​ស្វែងរក​បុគ្គល​ស័ក្ដិ​សម​សម្រាប់តួនាទី​នាយក​គ្រប់​គ្រង​ផ្នែក​កីឡាករ​ដំបូង​របស់ខ្លួន។

ក្រុម​បិសាចក្រហម​ធ្វើមិនសូវបានល្អទេ​នៅ​ក្នុងទីផ្សារ​ដោះដូរកីឡាករ ចាប់តាំង​ពីការ​ចូលនិវត្តន៍របស់លោក Alex Ferguson កាលពីឆ្នាំ​២០១៣។

លោក Van der Sar បានជួយ​ញ៉ាំង​ឱ្យ​មានភាពជោគជ័យ​នៅ​ក្លឹប Ajax ដែល​បានឈ្នះ​ពានរង្វាន់​ដល់ទៅ២ នៅហូឡង់កាលពីរដូវកាលមុន និង​បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ឆេមពានស៍លីគ​​ផងដែរ។

 

ប៉ុន្តែ​អតីត​អ្នកចាំទី​ដែល​មានវ័យ ៤៨ឆ្នាំរូបនេះ​ហាក់ដូច​ជាមិនមានបំណង​វិល​ត្រឡប់ទៅ​រក​វិស័យបាល់ទាត់អង់គ្លេសវិញនោះទេ ពេល​ត្រូវបានគេសួរ​ក្នុងការ​ប្រកួត​ជាកិត្តិយស​របស់​កីឡាករ​ Vincent Kompany កាលពីថ្ងៃពុធ។

លោក Van de Sar បាន​និយាយ​ប្រាប់អ្នក​យក​ព័ត៌មានថា​៖ “អត់ទេ ខ្ញុំ​ផ្ដោតតែទៅលើតួនាទីជានាយកប្រតិបត្តិ​នៅ​ក្លឹប Ajax ប៉ុណ្ណោះ”។

“យើងធ្វើបានល្អ​នៅក្នុង​បាល់ទាត់អឺរ៉ុប​កាលពីឆ្នាំមុន ថែមទាំងឈ្នះ​ពានរង្វាន់​លីគ​នៅហូឡង់ទៀតផង”។

“ខ្ញុំ​រីករាយ​នឹង​ពេលវេលាធ្វើការ​នៅ Ajax។ យើង​បាន​ឡើង​ដល់លំដាប់កំពូល​កាលពីឆ្នាំ​មុន ហើយ​យើង​នឹង​ព្យាយាម​ចាប់យក​ឱកាស​ដើម្បី​បន្ត​រក្សា​លំដាប់កំពូល​ឱ្យជាប់”៕

 

Kompany និយាយ​ពី​ការ​បាត់បង់ Aymeric Laporte

 

មតិយោបល់