អតីត​មិត្ត​រួម​ក្រុម​ Real Madrid មិនជ្រើសយក​ Ronaldo សម្រាប់ពាន​រង្វាន់ Ballon D’Or

ការ​ប្រជែង​ដណ្ដើម​ពាន​រង្វាន់ Ballon d’Or 2019 ចាប់​ផ្ដើម​កើន​កម្ដៅ​ទៀត​ហើយ។ កីឡាករ​ Virgil van Dijk, Cristiano Ronaldo, និង Lionel Messi រំពឹង​ថា​​ជាកីឡាករ​ដែល​នាំមុខគេ​ក្នុង​ការ​ដណ្ដើម​ពាន​រង្វាន់​មួយ​នេះ​។

កីឡាករ Sergio Ramos បាន​ជ្រើស​យក​ជម្រើស​កីឡាករ​ដែល​គេ​គិត​ថា​ស័ក្ដិសម​នឹង​ទទួល​បានពានរង្វាន់ Ballon d’Or 2019។ គេ​ជ្រើស​យក​កីឡាករ​ដែល​មាន​តួនាទី​ខ្សែការពារ​ដូចគ្នា​គឺ​កីឡាករ Virgil van Dijk ដោយ​បាន​លើក​ឡើងថា​​កីឡាករ​ខ្សែការពារ​សញ្ជាតិ​ហូឡង់​រូបនេះ​​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។

តាម​រយៈសេចក្ដីរាយការណ៍​របស់​សារព័ត៌មាន Daily Mail ខ្សែការពារ​របស់ក្លឹប​ Real Madrid រូបនេះ​បាន​និយាយថា៖ “ប្រសិនបើ Van Dijk ឈ្នះ​ពាន​រង្វាន់នេះ គឺដោយសារ​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ គេជា​ខ្សែការពារ​ដ៏ឆ្នើម”។

“ក្នុង​តួនាទី​ជា​ខ្សែការពារ​ អ្នក​មាន​ការ​ងារ​លំបាក​ជាង​តួនាទីផ្សេងទៀត។ មិនមែន​មាន​តែ​ Messi និង Cristiano នោះទេ។ នេះហាក់ដូចជា​ការ​បើក​ផ្លូវ​សម្រាប់​កីឡាករ​ផ្សេងទៀតអញ្ចឹង”។

គេរំពឹងថា​ Van Dijk និង​ស្ថិត​នៅ​ក្នុងចំណាត់ថ្នាក់កំពូលតារាង ទន្ទឹម​គ្នាជាមួយ Messi និង​ Ronaldo។ កីឡាករ Liverpool រូបនេះ​បានឈ្នះ​ពាន​រង្វាន់ UEFA Player of the Year នាពេលថ្មីៗនេះ ហើយ​ក៏រំពឹងថាអាចឈ្នះពានរង្វាន់ The Best FIFA Men’s Player of the Year ផងដែរ។

កាលពីរដូវកាលមុន មិនមាន​កីឡាករ​រូបណា​អាច​ញាក់បាល់​ឆ្លង​ផុត​របាំងរបស់ Van Dijk បានឡើយ សូម្បីតែ Lionel Messi, Cristiano Ronaldo, និង Eden Hazard ក៏ដោយ៕

 

Manchester City honour Vincent Kompany with sculpture and named road

មតិយោបល់