Man City ឈរលេខ ១ជាក្លឹបប្រមូលផ្តុំដោយកីឡាករតម្លៃខ្លួនខ្ពស់បំផុត

ការស្រាវជ្រាវពីសមាគមកីឡាករបាល់ទាត់ (CIES) ដែលមានមូលដ្ឋានក្នុងប្រទេសស្វីស និងបានធ្វើការកត់សម្គាល់ដល់លីគបាល់ទាត់ធំបំផុតទាំង ៥របស់អឺរុប គឺ Premier League, La Liga, Serie A និង Bundesliga បានរកឃើញថា ក្លឹប Manchester City ជាក្លឹបដែលឈរនៅលេខ ១ មានប្រមូលផ្តុំដោយកីឡាករតម្លៃខ្លួនខ្ពស់បំផុត។

សូមក្រឡេកមើលក្លឹបទាំង ១០ ដែលមានកីឡាករតម្លៃខ្លួនបំផុត យោងទៅលើការបូកសរុបតម្លៃខ្លួនកីឡាករទាំងអស់បញ្ជូលគ្នា៖

Man City title win – A statistical overview

១. Manchester City តម្លៃសរុប ១.០១៤ពាន់លានអឺរូ
២. Paris St-Germain តម្លៃសរុប ៩១៣លានអឺរូ
៣. Real Madrid តម្លៃសរុប ៩០២លានអឺរូ
៤. Manchester United តម្លៃសរុប ៧៥១លានអឺរូ
៥. Juventus តម្លៃសរុប ៧១៩លានអឺរូ
៦. Barcelona តម្លៃសរុប ៦៩៧លានអឺរូ
៧. Liverpool តម្លៃសរុប ៦៣៩លានអឺរូ
៨. Chelsea តម្លៃសរុប ៥៦១លានអឺរូ
៩. Atletico Madrid តម្លៃសរុប ៥៥០លានអឺរូ
១០. Arsenal តម្លៃសរុប ៤៩៨លានអឺរូ

ចំណែកក្លឹបនៅ Premier League ដែលគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត គឺ៖

១១. Everton តម្លៃសរុប ៤៨៦លានអឺរូ
១២. Tottenham Hotspur តម្លៃសរុប ៤៦៥លានអឺរូ
១៩. Leicester City តម្លៃសរុប ៣១២លានអឺរូ
២១. West Ham United តម្លៃសរុប ២៥៩លានអឺរូ៕

មតិយោបល់