ចេញហើយ បេក្ខភាព ៣នាក់ចុងក្រោយ ប្រជែងពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ UEFA

នៅថ្ងៃព្រហស្បតិ៍ ទី ១៥ខែសីហា ឆ្នាំ ២០១៩ សហព័ន្ធបាល់ទាត់អឺរុប ហៅកាត់ថា UEFA បានបង្ហាញនូវបេក្ខភាពកីឡាករបុរស ៣នាក់ចុងក្រោយ ដើម្បីប្រជែងពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ឬ ហៅថា UEFA Men’s Player of the Year award សម្រាប់រដូវកាល ២០១៨/២០១៩។

កីឡាករទាំង ៣នោះ រួមមាន ៖

១. Lionel Messi កីឡាកររបស់ Barcelona និងក្រុមជម្រើសជាតិអាស្សង់ទីន

ខ្សែប្រយុទ្ធរូបនេះ គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ ក្នុងក្របខណ្ឌ UEFA Champions League និង ទទួលបានស្បែកជើងមាសអឺរុប និង La Liga ក្នុងរដូវកាល ២០១៨/២០១៩។

២. Cristiano Ronaldo កីឡាករក្លឹប Juventus និងក្រុមជម្រើសជាតិព័រទុយហ្កាល់

ខ្សែប្រយុទ្ធរូបនេះ បានជួយឲ្យព័រទុយហ្កាល់ ក្លាយជាជើងឯក UEFA Nations League ព្រមទាំងបានជួយឲ្យ Juventus ក្លាយជាជើងឯក Serie A។

៣. Vigirl van Dijk កីឡាករក្លឹប Liverpool និងជម្រើសជាតិហូឡង់

ខ្សែការពាររូបនេះ បានជួយឲ្យ Liverpool ក្លាយជាជើងឯក UEFA Champions League ហើយគាត់ក៏ទទួលបានពានរង្វាន់ផ្ទាល់ខ្លួនជាច្រើន ក្នុងប្រទេសអង់គ្លេស នៅរដូវកាល ២០១៨/២០១៩។

ក្រៅពីកីឡាករទាំង ៣នាក់ ដែលជាបេក្ខភាពចុងក្រោយនេះ ក៏មានកីឡាករ ៧នាក់ផ្សេងទៀត ដែលជាប់ចំណាត់ថ្នាក់ ផ្សេងៗគ្នា សម្រាប់ជម្រើស ១០នាក់ចុងក្រោយ ដោយក្នុងនោះ រួមមាន៖

៤. Alisson Becker (Liverpool & ប្រេស៊ីល) – ទទួលបាន ៥៧ពិន្ទុ
៥. Sadio Mané (Liverpool & សេណេហ្គាល់) – ទទួលបាន ៥១ពិន្ទុ
៦. Mohamed Salah (Liverpool & អេហ្ស៊ីប) – ទទួលបាន ៤៩ពិន្ទុ
៧. Eden Hazard (Chelsea/Real Madrid & បែលហ្ស៊ិក) – ទទួលបាន ៣៨ពិន្ទុ
៨. Matthijs de Ligt (Ajax/Juventus & ហូឡង់) – ទទួលបាន ២៧ពិន្ទុ
៨. Frenkie de Jong (Ajax/Barcelona & ហូឡង់) – ទទួលបាន ២៧ពិន្ទុ
១០. Raheem Sterling (Manchester City & អង់គ្លេស) – ទទួលបាន ១២ពិន្ទុ។

Klopp praises female referee in UEFA Super Cup win

សូមជម្រាបជូនថា បេក្ខភាពកីឡាករ ៣នាក់ចុងក្រោយនេះ ត្រូវបានជ្រើសរើសដាក់ពិន្ទុ ដោយគ្រូបង្វឹកចំនួន ៨០នាក់ ពីក្លឹបនានា ដែលបានចូលរួមតាំងពីវគ្គចែកពូល នៃក្របខណ្ឌ UEFA Champions League (មាន ៣២គ្រូបង្វឹក) និង UEFA Europa League (មាន ៤៨គ្រូបង្វឹក) ក្នុងរដូវកាល ២០១៨/២០១៩ បូករួមនឹងអ្នកសារព័ត៌មានកីឡាករ ៥៥នាក់ទៀត ដែលត្រូវបានជ្រើសរើសដោយក្រុមប្រព័ន្ធផ្សព្វផ្សាយកីឡាករអឺរុប (ESM) ដែលជាសមាជិកនៃសហគមន៍បាល់ទាត់អឺរុប៕

មតិយោបល់