Gabriel Jesus រងពិន័យ ២ខែពីជម្រើសជាតិ ព្រោះអត្តចរិតនៅ Copa America

ខ្សែប្រយុទ្ធប្រេស៊ីល និង Manchester City កីឡាករ Gabriel Jesus ត្រូវបានសហព័ន្ធបាល់ទាត់អាមេរិកឡាទីន ហៅកាត់ថា Conmebol សម្រេចពិន័យ មិនឲ្យមានកាតព្វកិច្ចប្រកួតក្នុងក្រុមជម្រើសជាតិប្រេស៊ីល រយៈពេល ២ខែ គិតចាប់ពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩តទៅ។

ក្នុងសេចក្តីថ្លែងការណ៍របស់ Conmebol បាននិយាយថា៖ «Gabriel Jesus ត្រូវបានផ្អាកពីការប្រកួតចំនួន ២ខែ ចាប់ពីថ្ងៃនៃសេចក្តីសម្រេចនេះតទៅ។ កីឡាករម្នាក់នេះ ត្រូវផ្អាកពីការប្រកួត ទាំងក្នុងការប្រកួតផ្លូវការ ឬ មិត្តភាព ក្នុងក្រុមជម្រើសជាតិរបស់គេ នៅក្នុងអំឡុងពេលនេះ»។

មិនត្រឹមតែប៉ុណ្ណោះ Conmebol ក៏បានពិន័យជាប្រាក់ចំនួន ៣ម៉ឺនផោន ដល់កីឡាកររូបនេះផងដែរ។ តាម Conmebol ការពិន័យនេះ ព្រោះតែគេបានរកឃើញថា Gabriel Jesus មានអត្តចរិតមិនសមរម្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America កាលពីខែមុន។

Messi រងការពិន័យយ៉ាងចាស់ដៃក្រោយចោទកម្មវិធី Copa America ថា «ពុករលួយ»

Jesus ដែលរកបានគ្រាប់បាល់ ក្នុងចំណោមលទ្ធផល ៣ទល់នឹង១ ទល់នឹងប៉េរ៉ូ ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ២០១៩ បានឈ្លោះគ្នាជាមួយអាជ្ញាកណ្តាល លោក Roberto Tobar បន្ទាប់ពីទទួលបានកាតក្រហម បណ្តេញពីការប្រកួត។ ក្នុងពេលដើរចេញពីទីលានដោយសារបានកាតក្រហមនោះ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំនេះ បានទាត់ដបទឹក ហើយរុញម៉ាស៊ីនចាក់ VAR ។
សូមបញ្ជាក់ថា ការពិន័យនេះ នឹងធ្វើឲ្យ Jesus ត្រូវអវត្តមានពីការប្រកួតមិត្តភាពជាមួយកូឡុំប៊ី និងប៉េរូ ដែលនឹងធ្វើឡើងក្នុងខែកញ្ញាខាងមុខ៕ ប្រេស៊ីល ក្លាយជាជើងឯក Copa America ឆ្នាំ ២០១៩ ដោយគ្មានវត្តមាន Neymar

PSG and Brazil star Thiago Silva shows off footvolley skills on holiday

មតិយោបល់