ឆ្កែជាទីស្រលាញ់របស់ Daniel Sturridge ត្រូវ​ចោរចាប់ជំរិត

អតីតកីឡាករក្លឹប Liverpool ខ្សែប្រយុទ្ធ Daniel Sturridge បានបង្ហោះសារយ៉ាងក្រៀមក្រំ លើបណ្តាញសង្គមរបស់គាត់ បន្ទាប់ពីសត្វសុនក (ឆ្កែ) ជាទីស្រលាញ់របស់គាត់ ត្រូវក្រុមចោរ លួច (ចាប់ជំរិត) យកទៅបាត់។

Daniel Sturridge ដែលបច្ចុប្បន្នបានទិញផ្ទះ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បាននិយាយថា គាត់ត្រៀមប្រាក់ ៣ម៉ឺនផោន សម្រាប់អ្នកណា ដែលរកសត្វឆ្កែរបស់គាត់ឈ្មោះ Lucky Lucci ឲ្យត្រលប់មកផ្ទះវិញ។ ក្នុងនោះ គាត់ក៏បញ្ជាក់ទៅក្រុមចោរថា គ្រាន់តែយកសត្វឆ្កែ មកឲ្យគាត់ គាត់នឹងផ្តល់ប្រាក់ឲ្យបន្ថែមទៀត អាច ២ម៉ឺនផោន ឬ ៣ម៉ឺនផោន ក៏បានដែរ។ គាត់ក៏បានប្រាប់ពីអាសយដ្ឋានរបស់គាត់ លើបណ្តាញសង្គមដែរ។

 

View this post on Instagram

 

Somebody stole my dog. I’ll pay anything. I want him back.

A post shared by Daniel Sturridge – Dstudge (@danielsturridge) on

បើតាមវីដេអូ ដែល Daniel Sturridge បានបង្ហោះលើបណ្តាញសង្គម គឺក្រុមចោរមានគ្នា ៣នាក់ បានគប់កញ្ចក់ទ្វារផ្ទះរបស់គាត់ រួចចូលទៅលួចសត្វឆ្កែ និងកញ្ចប់ ៣ទៀត។ Sturridge មានរូបភាពវីដេអូ ក្នុងកាម៉េរ៉ាសុវត្ថិភាព ហើយក្រោយពេលគេចែករំលែក ប៉ូលីស ក៏បានមកដល់ផ្ទះគេ និងធ្វើការស្រាវជ្រាវ។

Are Liverpool or Manchester United the bigger club in England?

Sturridge បញ្ជាក់ថា គាត់មិនបានខ្វល់នឹងការខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះគាត់ទេ ប៉ុន្តែគាត់បារម្ភពីសុខទុក្ខសត្វឆ្កែរបស់គាត់ ហើយគាត់ក៏ធុញទ្រាន់ជាមួយការរស់នៅទីនោះ ដែលពោរពេញដោយចោរកម្ម ព្រោះថាលើកមុន គាត់ក៏ធ្លាប់បាត់សត្វឆ្កែប៉ុន្មានក្បាលដែរ។ អតីតកីឡាករក្លឹប Liverpool វ័យ ២៩ឆ្នាំនេះ បញ្ជាក់ថា គាត់នឹងរើរចេញពីទីក្រុង Los Angeles នេះ ព្រោះគាត់ស្អប់ភាពគ្មានសុវត្ថិភាពនៅទីនោះ។

 

View this post on Instagram

 

Dj D Studgie D and @luccidapoochie yeah he has an account it wasn’t my shout 😂🤦🏾‍♂️🤷🏾‍♂️

A post shared by Daniel Sturridge – Dstudge (@danielsturridge) on

តាម Sturridge អារម្មណ៍បាត់បង់សត្វចិញ្ចឹមជាទីស្រលាញ់ ពិតជាពិបាកខ្លាំងណាស់! ដូច្នេះ គាត់មានតែសូមសំណូមពរឲ្យចោរដែលលួចឆ្កែគាត់ទៅ ឬ អ្នកណាដែលរកឃើញសត្វឆ្កែ តម្លៃ ៤ពាន់ផោនរបស់គាត់ សូមយកត្រលប់មកឲ្យគាត់វិញ ហើយគាត់សងសងសាគុណជាទីគាប់ចិត្ត។

ប៉ុន្តែ ១ថ្ងៃក្រោយ​ពេលដែល​សារនៃការ​បាត់បង់​សត្វជាទីស្រលាញ់ខ្លួន​បាត់​នោះ បាន​ផ្សព្វផ្សាយ Sturridge ក៏អាចរកឃើញ​កូនឆ្កែ Lucci របស់គេវិញ ដោយមានអ្នក​ផ្តល់ដំណឹង​ឲ្យតាម​បណ្តាញសង្គមដូចគ្នា។ នេះគឺជាពិតជាដំណឹងល្អបំផុត សម្រាប់ Sturridge៕

Sturridge មិនរអ៊ូរទាំ​ដោយសារ​មិនសូវ​បាន​ចូល​លេង​នោះទេ

មតិយោបល់