ប្រេស៊ីល ក្លាយជាជើងឯក Copa America ឆ្នាំ ២០១៩ ដោយគ្មានវត្តមាន Neymar

ទីបំផុតក្រុមម្ចាស់ផ្ទះប្រេស៊ីល បានក្លាយជាជើងឯក Copa America ឆ្នាំ ២០១៩ នៅយប់មិញនេះ បន្ទាប់ពីបានប្រកួតឈ្នះប៉េរ៉ូ ដោយលទ្ធផល ៣ទល់នឹង១។ នេះគឺជាការក្លាយជាជើងឯក ស្របតាមការរំពឹងទុករបស់ Lionel Messi ដែលថាប្រេស៊ីល បានរៀបចំឈុតឆាក ដើម្បីឈ្នះពាន Copa America! Messi ទម្លាយ​ភាពពុករលួយរបស់អាជ្ញាកណ្តាល Copa America ២០១៩

ប្រេស៊ីល បានបើកការវាយសម្រុកតាំងពីតង់ទី ១ ធ្វើបានដោយកីឡាករ Everton ក្រោមការបញ្ជូនបាល់របស់ Gabriel Jesus បន្ទាប់មក នៅនាទីទី ៤៥ Gabriel Jesus ថែមបាន ១គ្រាប់ទៀត ក្រោយពេលកីឡាកររបស់ប៉េរ៉ូ Jose Paolo Guerrero ទទួលបានពិន័យ ១១ម៉ែត្រ ឲ្យប៉េរូ តាមស្មើ កាលពីនាទីទី ៤៤។ ដូច្នេះ តង់ទី ១ ប្រេស៊ីល នាំមុខ ប៉េរ៉ូ ដោយលទ្ធផល ២ទល់នឹង១។

លុះការប្រកួតឈានចូលដល់តង់ទី ២ Richarlison ក៏ទទួលបានបាល់ពិន័យ ១គ្រាប់ នៅនាទីទី ៩០ ធ្វើឲ្យប្រេស៊ីលនាំមុខ ៣ទល់នឹង១ ក្រោយពេល Gabriel Jesus ទទួលបានកាតលឿងទី ២ ស្មើនឹងកាតក្រហម ហើយត្រូវបណ្តេញចេញពីការប្រកួត។

ក្នុងការប្រកួត Copa America ឆ្នាំ ២០១៩ ដែលចាប់ផ្តើមតាំងពីថ្ងៃទី ១៤ខែមិថុនា ឆ្នាំ ២០១៩ នេះ កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ គឺ Everton របស់ប្រេស៊ីល និង Paolo Guerrero របស់ប៉េរូ ដែលរកបានម្នាក់ ៣គ្រាប់។

‘We must have respect for them’ – Dani Alves ahead the Copa America final against Peru

សូមបញ្ជាក់ថា នេះគឺជាការក្លាយជាជើងឯក លើកទី ១របស់ប្រេស៊ីល ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដោយលើកចុងក្រោយ គេបានក្លាយជាជើងឯក នៅឆ្នាំ ២០០៧។ ហើយនេះ ក៏ជាការក្លាយជាជើងឯក Copa America លើកទី ៩របស់ប្រេស៊ីលផងដែរ៕

មតិយោបល់