ចំនុចសំខាន់ ៣យ៉ាង ពីវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០១៩

ការប្រកួតបាល់ទាត់ Copa America ឆ្នាំ ២០១៩ នឹងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ នៅយប់ថ្ងៃទី ៧ខែកក្កដា ឆ្នាំ ២០១៩ ដោយបើគិតម៉ោង ក្នុងប្រទេសកម្ពុជា ការប្រកួត នឹងធ្វើឡើងនៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ៨ខែកក្កដា។

ប៉េរ៉ូ សម្លាប់ក្តីសង្ឃឹម ឈីលី យ៉ាងសាហាវ នៅប្រេស៊ីល

ការប្រកួត Copa America ឆ្នាំ ២០១៩ ត្បិតតែមានប្រទេសត្រឹមតែ ១២បានចូលរួម ប៉ុន្តែព្រឹត្តិការណ៍បាល់ទាត់សម្រាប់ប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះ គឺពិតជាមានភាពស្វិតស្វាញ និងតានតឹងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ឆ្លងកាត់ការប្រកួតតាំងពីថ្ងៃទី ១៤ខែមិថុនា កន្លងមក ប្រេស៊ីល ក៏បានវិលទៅជួប ប៉េរូ ក្នុងវគ្គផ្តាច់ព្រ័ត្រវិញ។

ប្រេស៊ីល និងប៉េរ៉ូ ត្រូវបានចាប់ឆ្នោត ឲ្យស្ថិតនៅក្នុងពូល A ជាមួយគ្នា មានអបដោយវេណេហ្សុយអេឡា និងប៉ូឡាវី។ ប្រេស៊ីល បានបញ្ចប់លទ្ធផលក្នុងពូល ដោយស្ថិតលើកំពូលតារាង មាន ៧ពិន្ទុ ប៉ុន្តែប៉េរ៉ូវិញ ស្ថិតនៅក្រុមល្អបំផុតលេខ ៣ ដោយរកបានតែ ៤ពិន្ទុប៉ុណ្ណោះពីការប្រកួតក្នុងពូល។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺប៉េរូ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
ដូច្នេះ យើងមានចំនុចសំខាន់ៗចំនួន ៣ មកបង្ហាញជូនលោកអ្នកអាន សម្រាប់ព្រឹត្តិការណ៍ Copa America វគ្គផ្តាច់ព្រ័ត្រនេះ៖

១. អវត្តមាន Neymar

 

View this post on Instagram

 

Parabéns rapaziada, falta só mais 1 passo ❤🙏🏽

A post shared by 3n310ta 🇧🇷 👻 neymarjr (@neymarjr) on

ជាការពិត បញ្ហារបួស បានធ្វើឲ្យ Neymar ស្ទើរបាត់មុខពីគ្រប់ការប្រកួតធំៗទាំងសម្រាប់ក្រុមជម្រើសជាតិ និងក្រុម PSG របស់គេ។ Neymar មិនបានជាប់ក្នុងបញ្ជីកីឡាករជម្រើសជាតិសម្រាប់ Copa America ២០១៩ទេ! ប៉ុន្តែពេលគ្មានកីឡាករតម្លៃខ្លួនថ្លៃបំផុតនេះ ក្រុមជម្រើសជាតិក៏នៅតែអាចឡើងវគ្គផ្តាច់ព្រ័ត្របាន។ Neymar មិនសូវ​បានមកទស្សនាការការប្រកួតផ្ទាល់ក្នុងទីលាន លើទឹកដីប្រេស៊ីលគ្រប់​ការប្រកួត​ឡើយ​ ប៉ុន្​ទោះជាយ៉ាងណា ក៏ខ្សែប្រយុទ្ធរូបនេះ តែងតែសម្តែងអារម្មណ៍រីករាយលើបណ្តាញសង្គមរបស់គេ ពេលក្រុមជម្រើសជាតិឈ្នះ។ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ប្រហែលជាកាម៉េរ៉ា មិនត្រឹមតែរវល់ចាប់រូបភាពលើទីលានទេ ប៉ុន្តែប្រហែលជាគេក៏ត្រូវតែចាប់យករូបភាព Neymar ដែលអាចទៅទស្សនា និងលើកទឹកចិត្ត​ក្រុម​ជម្រើសជាតិគេដោយ​ផ្ទាល់ផងដែរ។

៣យ៉ាង ដែលបញ្ជាក់ថា ប្រេស៊ីល មានប្រៀបជាងអាស្សង់ទីន នៅ Copa America ២០១៩

២. ភាពអស្ចារ្យមិនគួរឲ្យជឿរបស់ ប៉េរ៉ូ

ដូចបានជម្រាបខាងលើ ប៉េរ៉ូ ឡើងមកដល់វគ្គនេះ ក្នុងលទ្ធផលស្ទើរមិនគួរឲ្យជឿ! គេជាប់ទាំងប្រផិតប្រផើយ ក្នុងវគ្គជម្រុះតាមពូល។ យើងពិនិត្យមើលលទ្ធផលមុនៗរបស់ប៉េរ៉ូ នៅ Copa America ២០១៩

– ប្រកួតស្មើជាមួយ វេណេហ្សុយអេឡា ០ទល់នឹង០
– ប្រកួតឈ្នះ ប៉ូឡាវី ៣ទល់នឹង១
– ប្រកួតចាញ់ ប្រេស៊ីល ០ទល់នឹង៥
– ប្រកួតឈ្នះ អ៊ុយរ៉ាហ្កាយ ក្នុងវគ្គ៨ក្រុមចុងក្រោយ ដោយទាត់បាល់កាត់សេចក្តីប៉េណាំងទី ៥ទល់នឹង៤
– ប្រកួតឈ្នះ ឈីលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣ទល់នឹង០

ប៉ុន្តែជាការកត់សម្គាល់ ក្រុមដែលលំបាកខាងដើម តែងតែមានសង្ឃឹមខាងចុង ព្រោះថាគេបានទទួលបទពិសោធន៍ច្រើន។ ជាពិសេស ជាមួយប្រេស៊ីល គេធ្លាប់បានចាញ់ដោយលទ្ធផលយ៉ាងក្រាស់ក្រែល ដូច្នេះ ប៉េរូ គួរតែមានការតាំងចិត្តខ្ពស់ ដើម្បីសងសឹក។

រកឃើញ ៤ក្រុមពិសេសៗឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ហើយ បន្ទាប់ពីការប្រកួតដ៏សែនលំបាកលំបិន

៣. កីឡាករប្រេស៊ីល នឹងប្រជែងពាន Ballon D’Or បើក្រុមឈ្នះ

 

View this post on Instagram

 

Deus abençoou!! 🙏🏻💪🏼🧤🇧🇷 @lucasfigfoto

A post shared by Alisson Becker (@alissonbecker) on

ក្រុមជម្រើសជាតិប្រេស៊ីល មានអំណោយផលមួយ ព្រោះថាការប្រកួតលើកនេះ គឺប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែច្បាប់ថ្មី គឺគ្មានឡើយការស៊ីសំណូក។ ដូច្នេះ អ្វីៗស្ថិតលើលទ្ធផលប្រកួតជាក់ស្តែង។ ប៉ុន្តែប្រសិនបើ ប្រេស៊ីលឈ្នះការប្រកួតនេះ កីឡាករមួយចំនួនរបស់ជម្រើសជាតិនេះ នឹងមានឱកាសប្រជែងយកពានរង្វាន់ធំបំផុត គឺ Ballon D’Or។ ហ៊ាននិយាយដូច្នេះ ព្រោះថាកីឡាករម្នាក់ក្នុងក្រុមជម្រើស គឺអ្នកចាំទី Alisson Becker គឺជាកីឡាករម្នាក់ ដែលអាចជួយក្រុមឲ្យឈ្នះពានរង្វាន់ធំៗ ក្នុងឆ្នាំនេះ។ គាត់ជួយឲ្យ Liverpool ក្លាយជាជើងឯក UEFA Champions League ហើយប្រសិនបើប្រេស៊ីល ឈ្នះ Copa America ទៀត នោះគាត់ប្រាកដជាតារាសំណាងពិតៗហើយ។ ហើយគេត្រូវដឹងថា ក្នុងព្រឹត្តិការណ៍ Copa America នេះ Alisson បានជួយសម្អាតទី ៥ប្រកួតពេញ។

យើងពិនិត្យមើលលទ្ធផលប្រកួតមុនៗរបស់ប្រេស៊ីល៖
– ប្រកួតឈ្នះ ប៉ូឡាវី ដោយលទ្ធផល ៣ទល់នឹង ០
– ប្រកួតស្មើ ជាមួយ វេណេហ្សុយអេឡា ដោយលទ្ធផល ០ទល់នឹង ០
– ប្រកួតឈ្នះ ប៉េរ៉ូ ដោយលទ្ធផល ៥ទល់នឹង ០
– ប្រកួតឈ្នះប៉ារ៉ាហ្កាយ ក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយបាល់ប៉េណាំងទីកាត់សេចក្តី ដោយលទ្ធផល ៥ទល់នឹង៤
– ប្រកួតឈ្នះអាស្សង់ទីន ដោយលទ្ធផល ២ទល់នឹង ០។

ទាំងនេះ គ្រាន់តែជាការវិភាគរបស់ Fox Sports ជាខេមរភាសាតែប៉ុណ្ណោះ!

Alex Sandro and Everton on Copa America final against Peru

ដោយ៖ កូនមាន់មាស

មតិយោបល់