ប៉េរ៉ូ សម្លាប់ក្តីសង្ឃឹម ឈីលី យ៉ាងសាហាវ នៅប្រេស៊ីល

ក្នុងប្រកួត Copa America វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គូទី ២ នៅព្រឹកមិញនេះ ក្រុមជម្រើសជាតិប៉េរ៉ូ បានសម្លាប់ទឹកចិត្ត ឈីលី យ៉ាងខ្លាំង បន្ទាប់ពីបានប្រកួតឈ្នះ ក្នុង ៩០នាទី ដោយលទ្ធផល ៣ទល់នឹង០។ ប្រហែលជាមិនមានមនុស្សច្រើនទេ ដែលគិតថាប៉េរ៉ូ អាចធ្វើបានបែបនេះ ប៉ុន្តែទីបំផុតទៅ ប៉េរូ បានធ្វើឲ្យអ្នកគាំត្រ ឈីលី និយាយស្ទើរមិនចេញ។

ក្នុងកីឡដ្ឋាន Arena do Gremio ទឹកដីប្រេស៊ីល ក្រុមជម្រើសជាតិប៉េរ៉ូ បានបើកការវាយសម្រុក ទៅលើឈីលី តាំងពីតង់ទី ១ ក្នុងនាទីទី ២១ ដែលធ្វើបានដោយកីឡាករ Edison Flores។ បន្ទាប់មក នៅនាទីទី ៣៨ ប៉េរ៉ូ ដដែល ក៏ឆ្មក់ឱកាសអ្នកចាំទីឈីលី ធ្វើបាន ១គ្រាប់ទៀត ដែលធ្វើបានដោយ Yoshimar Yotun។
លុះការប្រកួតឈានចូលដល់តង់ទី ២ ឈីលី ក៏ព្យាយាមសម្រុកឥតមានស្រាកស្រាន្តដែរ ប៉ុន្តែហាក់ដូចជាគ្មានសំណាងសោះ។ ហើយសំណាងក៏ធ្លាក់ទៅលើប៉េរ៉ូ ជាថ្មី ដោយនាទីទី ៩០ កីឡាករ Jose Paolo Guerrero លេងលឿនៗ ឆ្មក់បាន ១គ្រាប់ទៀត ធ្វើឲ្យប៉េរ៉ូ ជិតចប់ការប្រកួតទៅហើយ នាំមុខឈីលី ដោយលទ្ធផល ៣ទល់នឹង០។

ឈីលី ក្នុងនាទីថែមម៉ោង ៥នាទី ក៏មានឱកាសទទួលបានបាល់ពិន័យប៉េណាំងទី ១១ម៉ែត្រ ១គ្រាប់ដែរ ប៉ុន្តែកីឡាករ Eduardo Vargas បែរជាមិនអាចសុទ្ធបញ្ជូលទីបាន។ ដូច្នេះ ចប់ការប្រកួត ឈីលី បានត្រឹមតែសោកស្តាយ ដោយត្រូវបរាជ័យ ០ទល់នឹង៣ ជាមួយ ប៉េរ៉ូ។

Peru shamans predicted Brazil and Peru in Copa America final

ប៉េរ៉ូ នឹងត្រូវឡើងទៅប្រកួតបន្តជាមួយម្ចាស់ផ្ទះប្រេស៊ីល ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ១ នៅថ្ងៃទី ៧ខែកក្កដា ឆ្នាំ ២០១៩ ខណៈឈីលី នឹងត្រូវប្រកួតជាមួយអាស្សង់ទីន ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ៣ នៅថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០១៩៕

មតិយោបល់