កីឡាករ​ ៣ រូប​ដែលបរាជ័យនៅក្លឹបចាស់ តែមក​​ជោគជ័យ​ខ្លាំងនៅក្លឹប​ថ្មី

ការពិតបើ​និយាយពីកីឡាករ​ដែល​ធ្លាប់​បរាជ័យ ឬ មិនសូវជោគជ័យខ្លាំងនៅក្លឹប​ចាស់​តែ​ស្រាប់តែ​ទៅ​លេច​ធ្លោ​នៅក្លឹប​ថ្មី​នោះ មាន​ច្រើនគួរ​សម​ដែរដូចជា Ronaldinho, Higuain ជាដើម តែថ្ងៃនេះយើង​នឹងលើកយក​ កីឡាករ ៣ រូប​ ដែល​ កំពុង​លេចធ្លោ​នាពេលបច្ចុប្បន្ន ដែលកាលនៅក្លឹប​ចាស់​មិន​ទទួលបាន​ជោគជ័យ។

កីឡាករ​ទាំងបីរូបនោះរួមមាន៖

  • កីឡាករ Angel Di Maria៖ កីឡាករដែល​អាច​លេង​បាន​ទាំងខ្សែប្រយុទ្ធស្លាប ឬ បម្រើប្រយុទ្ធវ័យ ៣១ ឆ្នាំ រូប​នេះ បរាជ័យនៅ Manchester United ហើយ​ដែលជាបរាជ័យ​ធំបំផុត​ទៀត​ផង តែពេល​ ផ្ទេរទៅដល់ PSG រូប​គេ​បាល​ទទួលជោគជ័យយ៉ាងខ្លាំង

  • កីឡាករ Iago Aspas៖ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំសញ្ជាតិអេស្ប៉ាញ​ រូបនេះ បាន​បរាជ័យ​នៅ​ក្លឹប ហង្សក្រហម Liverpool F.C តែពេល​ផ្ទេរទៅដល់ក្លឹប Celta De Vigo រូប​គេ​បែរជា​មានទម្រង់លេង​ល្អ និង​ទទួលបាន​ជោគជ័យនៅទីនោះ។

  • កីឡាករ Mo Salah៖ រូបគេ​មិនសូវជោគជ័យ​នោះទេ កាលពីនៅ Chelsea តែពេល​ផ្ទេរមកលេងនៅ Liverpool រូប​គេ​បែរជា​ទទួល​បាន​ជោគជ័យ​ខ្លាំងរហូត​មានរហ័សនាម ជា King of Egypt ថែមទាំងទទួលបាន​ពានរង្វាន់​បុគ្គល​ជាច្រើនទៀត ហើយ​ថ្មីៗនេះ រូបគេ​ទើបតែជួយក្រុម​គ្រង់​ជើងឯក យូហ្វា ឆេមពានស៍លីគ។

តើមានកីឡាករ​ណា​ទៀត​ដែល​អ្នក​យល់​ថា​ ជោគជ័យខ្លាំងក្រោយ​ផ្ទេរទៅកាន់ក្លឹបថ្មី?

 

មតិយោបល់