កីឡាករ​ល្បី​ៗ ដែល​មាន​ថ្ងៃ​កំណើត​ដូច Cristiano Ronaldo

ថ្ងៃទី ៥ខែកុម្ភៈ គឺជាថ្ងៃកំណើតរបស់កំពូលកីឡាករបាល់ទាត់ដែលល្បីឈ្មោះបំផុតលើលោក Cristiano Ronaldo។ គាត់កើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៨៥ ក្នុងមន្ទីរពេទ្យ Hospital Dr. Nelio Mendonca Funchal នៃប្រទេសព័រទុយហ្កាល។

ប្រវត្តិរបស់ Cristiano Ronaldo ស្ទើរតែមិនបាច់រៀបរាប់ ក៏មានមនុស្សជាច្រើនស្គាល់ពីគាត់ដែរ ព្រោះថាគាត់គឺជាកីឡាករម្នាក់ ដែលមានឈ្មោះច្រើនបំផុតលើទំព័រសារព័ត៌មាននានា។ ពូកែ រឹងមាំ សង្ហារ ចិត្តបុណ្យ ទាំងនេះ គឺជាអ្វីដែលគេអាចស្គាល់ពី Cristiano Ronaldo។

ស្របពេលដែល Cristiano Ronaldo បានប្រារព្ធពិធីខួបកំណើតនៅថ្ងៃទី ៥ខែកុម្ភៈឆ្នាំ ២០១៩ ដែលជាខួបលើកទី ៣៤ឆ្នាំនោះ Fox Sports ជាខេមរភាសា ក៏សូមណែនាំកីឡាករបាល់ទាត់ល្បីៗផ្សេងទៀត ដែលមានថ្ងៃកំណើតដូច Cristiano Ronaldo ផងដែរ។ កីឡាករទាំងនោះ រួមមាន៖

១. Neymar Jr.

កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ កើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៩២។ បច្ចុប្បន្ន គាត់កំពុងលេងជាខ្សែប្រយុទ្ធ នៅក្លឹប Paris Saint-Germain។

២. Adnan Januzaj

ខ្សែបម្រើបែលហ្ស៊ិករូបនេះ កើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៩៥។ បច្ចុប្បន្ន គាត់កំពុងលេងនៅក្លឹប Real Sociedad។

៣. Carlos Tevez

កីឡាករអាស្សង់ទីនរូបនេះ កើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៨៤។ បច្ចុប្បន្ន គាត់កំពុងលេងនៅក្លឹប Boca Juniors ក្នុងនាមជាខ្សែប្រយុទ្ធ។

៤. Manuel Fernandes


មានសញ្ជាតិព័រទុយហ្កាល់ដូចគ្នា Fernandes កើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៨៦ ពោលគឺគាត់មានអាយុប្អូន C.Ronaldo មួយឆ្នាំ។ បច្ចុប្បន្ន Fernandes កំពុងលេងក្នុងក្លឹបនៅប្រទេសរុស្ស៊ី គឺ Lokomotiv Moscow។ គាត់ក៏ជាប់ជាជម្រើសជាតិព័រទុយហ្កាល់ដែរ ប៉ុន្តែមិនសូវបានបង្ហាញខ្លួននោះទេ។

៥. Patrick Roberts


កីឡាករអង់គ្លេសរូបនេះ កើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៩៧។ បច្ចុប្បន្ន កីឡាករ Man City រូបនេះ កំពុងលេងខ្ចីជើងជាខ្សែបម្រើ ក្នុងក្លឹប Girona FC បន្ទាប់ពីបានខ្ចីជើងនៅក្លឹប Celtic។

៦. Vedran Ćorluka


កីឡាករក្រូអាតរូបនេះ កើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៨៦។ បច្ចុប្បន្ន គាត់គឺជាខ្សែការពារ ដែលកំពុងលេងនៅក្លឹប Lokomotiv Moscow ក្នុងប្រទេសរុស្ស៊ីដែរ។

៧. Stefan de Vrij

កីឡាករហូឡង់រូបនេះ កើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៩២។ បច្ចុប្បន្ន គាត់កំពុងលេងជាខ្សែការពារ ក្នុងក្លឹប Inter Milan។

៨. Rodrigo Palacio

កីឡាករអាស្សង់ទីនរូបនេះ កើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៨២។ បច្ចុប្បន្ន គាត់កំពុងលេងនៅក្លឹប Bologna FC ក្នុងនាមជាខ្សែប្រយុទ្ធ។

៩. Giovanni van Bronckhorst

គាត់គឺជាអតីតកីឡាករជម្រើសជាតិហូឡង់ ដែលកើតនៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ១៩៧៥។ គាត់ក៏ជាអតីតកីឡាករនៃក្លឹប Arsenal, Barcelona និង Feyenoord ផងដែរ។

ប្រសិនបើប្រិយមិត្តគិតថា មានកីឡាករល្បីៗណា ដែលមានថ្ងៃកំណើតដូច Cristiano Ronaldo ដែរ សូមប្រាប់យើងខ្ញុំក្នុង Comment ផង៕

Cristiano Ronaldo scores dramatic late penalty to seal a 1-2 win for Juventus over Lazio

មតិយោបល់