Kaka បង្ហាញ​សមត្ថភាពក្នុងការ​ប្រកួត​ម្ខាង៦នាក់​នៅទីក្រុងឡុងដ៍

Former AC Milan and Real Madrid midfielder Kaka

អតីត​កីឡាករ​ក្លឹប AC Milan គឺ Kaka បាន​បង្ហាញ​សមត្ថភាពពិសេស​របស់គាត់​ក្នុងព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Adidas ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍​ម្សិលមិញនេះ ក្នុងការប្រកួត​ម្ខាង ៦នាក់ ប៉ុន្តែអ្វីៗ​មិន​ដំណើរការ​ដូច​ការរំពឹងទុក​របស់គាត់នោះទេ។

គាត់បានព្យាយាមបំប៉ោងសំណាញ់ទី​នៅ​ជ្រុងបង្គោលទី ដើម្បី​រំឮក​ពី​សមត្ថភាព​ដែល​បានជួយ​ឱ្យ​គាត់​ទទួល​បាន​ពាន​រង្វាន់ Ballon d’Or នៅឆ្នាំ២០០៧។

Kaka និង​ក្រុមហ៊ុន Adidas បាន​បង្ហោះ​វីដេអូ​​ដែល​គាត់រក​បានគ្រាប់បាល់នេះ​នៅក្នុងបណ្ដាញសង្គម Twitter ញ៉ាំង​ឱ្យ​គាត់ទទួលបានការកោតសរសើរជាច្រើន។

 

យ៉ាងណាមិញ មានវីដេអូមួយផ្សេងទៀត​ដែល​គាត់ត្រូវបាន​គូប្រជែង​បញ្ជូន​បាល់​តាមប្រឡោះជើង​។

យ៉ាងណាមិញ អតីតកីឡាករ​ដែលមានវ័យ ៣៧ឆ្នាំរូបនេះ​នៅតែរីករាយ​ដដែល​ ព្រោះក្រុម​របស់គាត់ទទួល​បានជ័យ​ជម្នះ ៤ទល់នឹង២៕

 

 

លោក Keisuke Honda ទទួលបានការស្វាគមន៍​យ៉ាងកក់​ក្ដៅ​ពី​អ្នកគាំទ្រ​ក្លឹប Botafogo

មតិយោបល់