អតីត​មិត្ត​ស្រី​ Ronaldo ថា​គេ​ជា​មនុស្ស​រោគ​ចិត្ត​ និង​ជា​មនុស្ស​កុហក

Juventus forward Cristiano Ronaldo

Ronaldo ទើប​តែ​ជួប​បញ្ហា​ដោយ​សារ​ការ​ចោទ​ប្រកាន់​របស់​​ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Kathryn Mayorga ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។ ឥឡូវ​នេះ​ គេ​បាន​ទទួល​រង​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ពី​សំណាក់​អតីត​មិត្ត​ស្រី​របស់គេ​គឺ​អ្នក​នាង Jasmine Lennard ដែល​បាន​ហៅ​គេ​ថា​ជា​មនុស្ស​រោគ​ចិត្ត​ និង​ជា​​មនុស្ស​កុហក​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter. 

អ្នក​នាង Jasmine Lennard ដែល​ជា​តារា​សម្ដែង​ក្នុង​កម្មវិធី Celebrity Big Brother UK បាន​ប្រើ​បណ្ដាញ​សង្គម​ Twitter ដើម្បី​បើក​កកាយ​​រឿង​រ៉ាវ​អាស្រូវ​របស់​អតីត​មិត្ត​ប្រុស​របស់​ខ្លួន​គឺ​កីឡាករ Cristiano Ronaldo ដោយ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​អ្នក​នាង Kathryn Mayorga។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​នាង Lennard បាន​បញ្ជាក់​ថា​ នាង​ព័ត៌មាន​​ដែល​អា​ចមាន​ប្រយោជន៍​ចំពោះ​ Mayorga ក្នុងរឿង​ក្ដី​របស់នាង​ទៀតផង។

ទន្ទឹម​នឹង​នេះ អ្នក​នាង Lennard បាន​ទម្លាយ​ព័ត៌មាន​លំអិត​មួយ​ចំនួន​ក្នុង​បណ្ដាញ​សង្គម​ Twitter ផងដែរ ដោយ​បាន​អះ​អាង​ថា​ មហាជន​ច្បាស់​ជា​ខ្លាច​រអា បើ​សិន​ជា​គេ​ដឹង​អំពី​ធាតុ​ពិត​របស់​ Cristiano Ronaldo។

នាង​បាន​ហៅ​កីឡា​ករ​រូប​នេះ​ថា​ជា​មនុស្ស​រោគ​ចិត្ត ជា​មនុស្ស​កុហក និង​ជា​មនុស្ស​ដែល​ចូល​ចិត្ត​រក​រឿង​គេ។

ទន្ទឹម​នឹង​នេះ Ronaldo បាន​ក្លាយ​ជា​ទី​ចាប់អារម្មណ៍​របស់​សាធារណ​ជន​បន្ទាប់ពី​សារព័ត៌មាន Der Spiegel បាន​ធ្វើ​បទ​សម្ភាសន៍​មួយ​ជាមួយ​អ្នកនាង Kathryn Mayroga កាល​ពី​ខែ​កញ្ញា ដែល​បាន​បើក​កកាយ​នូវ​ព័ត៌មាន​មួយ​ចំនួន​អំពី​ទំនាក់​ទំនង​របស់​ពួក​គេ៕

មតិយោបល់