Sterling ផ្ញើលិខិតលើកទឹកចិត្តហ្វេនម្នាក់ ដែលជួបការរើសអើងពណ៌សម្បុរ ដូចខ្លួន

Raheem Sterling ខ្សែប្រយុទ្ធរបស់ Manchester City បានសរសេរលិខិតផ្ទាល់ដៃមួយ ផ្ញើទៅកាន់អ្នកគាំទ្រក្មេងម្នាក់ ដើម្បីផ្តល់កម្លាំងចិត្ត និងបង្កើនសាមគ្គីភាព បន្ទាប់ពីអ្នកគាំទ្រនោះ បានទទួលការរើសអើងពណ៌សម្បុរ។

អ្នកគាំទ្រវ័យក្មេងឈ្មោះ Ethan Ross បានទទួលលិខិតពី Sterling បន្ទាប់ពីលោកយាយរបស់គាត់ បានទៅជួប Sterling ហើយរៀបរាប់ពីទុក្ខលំបាកនៃការរើសអើងលើចៅរបស់គាត់ ប្រាប់ទៅកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ។ ក្រោយបានដឹងដំណឹងនេះ Sterling ក៏បានសរសេរលិខិតលើកទឹកចិត្តភ្លាមៗ ដែលភ្ជាប់ដោយហត្ថលេខារបស់ខ្លួន ទៅកាន់ Ethan Ross តែម្តង។

ក្នុងលិខិតនោះ Sterling បានសរសេរថា៖

«Ethan ជាទីស្រលាញ់! លោកយាយជាទីស្រលាញ់របស់ឯង Nanna Sue បានប្រាប់ខ្ញុំថា ឯងជួបទុក្ខលំបាកដោយសារការរើសអើងពណ៌សម្បុរ។ ចាំណា ត្រូវតែឈរឲ្យខ្ពស់ ហើយមានមោទនភាពជាមួយនឹងភាពជាខ្លួនឯង ហើយកុំឲ្យនរណាម្នាក់ ទាញយកសេចក្តីក្លាហានរបស់ឯងទៅឆ្ងាយឲ្យសោះ។ ឯងរឹងមាំ និងក្លាហាន ហើយលោកយាយរបស់ឯង Nanna គឺពិតជាមានមោទនភាពជាមួយឯង។ ត្រូវធ្វើជាខ្លួនឯង ណាក្មេងតូច! ត្រូវចាំថា ការនិយាយចេញមកខាងក្រៅ មិនមែនសុទ្ធតែអាចធ្វើឲ្យជីវិតងាយស្រួលទេ ប៉ុន្តែភាពងាយស្រួល មិនដែលផ្លាស់ប្តូរអ្វីច្រើនឡើយ។ »

គួរជម្រាបជូនថា Sterling ក៏ជាកីឡាករវ័យក្មេងស្បែកខ្មៅរបស់អង់គ្លេសម្នាក់ ដែលប្រឈមនឹងការរើសអើងពូជសាសន៍ផងដែរ។ ក្នុងជំនួបនៅ Premier League ជាមួយក្រុម Chelsea នាកីឡដ្ឋាន Stamford Bridge កាលពីពេលកន្លងទៅ គេធ្លាប់រងការប្រមាថពីអ្នកគាំទ្រស្បែកសរបស់ Chelsea។ ក្រោយហេតុការណ៍នោះ ក្រុមហ៊ុនផលិតផលកីឡាករដ៏ធំ Nike ក៏បានយកមុខ និងពាក្យណែនាំរបស់ Sterling «speaking up doesn’t always make life easy, but easy never changed anything.» ដែលមានន័យថា «ការនិយាយចេញមកខាងក្រៅ មិនមែនសុទ្ធតែអាចធ្វើឲ្យជីវិតងាយស្រួលទេ ប៉ុន្តែភាពងាយស្រួល មិនដែលផ្លាស់ប្តូរអ្វីច្រើនឡើយ» យកមកធ្វើជាផ្ទាំងផ្សាយពាណិជ្ជកម្មលើកទឹកចិត្ត កាលពីខែធ្នូកន្លងទៅ។

ចំពោះការរើសអើងជាតិសាសន៍នេះ Sterling ក៏បានចោទប្រកាន់ទៅលើសារព័ត៌មានមួយចំនួន «បញ្ចេះឲ្យមានការរើសអើង» ហើយចេញផ្សាយព័ត៌មានស្តង់ដារ ជុំវិញកីឡាករវ័យក្មេងស្បែកខ្មៅ និងស្បែកស។ គេបានលើកឧទាហរណ៍ពីការចេញព័ត៌មានមួយ ជុំវិញការទិញផ្ទះវីឡាតម្លៃប្រមាណ ២លានផោន របស់មិត្តរួមក្រុមគេ ដែលមួយគឺ Phil Foden ដែលមានស្បែកស និងមួយទៀត គឺកីឡាករស្បែកខ្មៅរបស់ Man City ដែរ ដោយសារព័ត៌មាន Daily Mail បានលេងចំណងជើងក្នុងអត្ថន័យខុសគ្នា។

កាលណោះ Sterling បាននិយាយលើបណ្តាញ Instagram របស់ខ្លួនថា៖ «សម្រាប់កាសែតទាំងអស់ ដែលមិនយល់ថា ហេតុអ្វីមានការរើសអើងមនុស្សដូចគ្នា ក្នុងយុវសម័យនេះ សូមមេត្តាគិតម្តងទៀត អំពីការផ្សព្វផ្សាយឲ្យយុត្តិធម៌ និងស្មើភាពជាសាធារណៈ ដល់គ្រប់កីឡាករទាំងអស់»។

 

View this post on Instagram

 

Good morning I just want to say , I am not normally the person to talk a lot but when I think I need my point to heard I will speak up. Regarding what was said at the Chelsea game as you can see by my reaction I just had to laugh because I don’t expect no better. For example you have two young players starting out there careers both play for the same team, both have done the right thing. Which is buy a new house for there mothers who have put in a lot of time and love into helping them get where they are, but look how the news papers get there message across for the young black player and then for the young white payer. I think this in unacceptable both innocent have not done a thing wrong but just by the way it has been worded. This young black kid is looked at in a bad light. Which helps fuel racism an aggressive behaviour, so for all the news papers that don’t understand why people are racist in this day and age all i have to say is have a second thought about fair publicity an give all players an equal chance.

A post shared by Raheem Sterling x 😇 (@sterling7) on

ជាការកត់សម្គាល់ ទោះបីជាមានការជម្រុញឲ្យបញ្ឈប់ការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ក្នុងវិស័យកីឡាករយ៉ាងណាក៏ដោយ ប៉ុន្តែមកដល់ពេលនេះ គេនៅតែសង្កេតឃើញការរើសអើងបែបនេះ កើតឡើងជារៀងរាល់ថ្ងៃ។ ការរើសអើងជាតិសាសន៍ ពណ៌សម្បុរ ដែលកើតឡើងភាគច្រើន លើកីឡាករ ដែលមានពណ៌សម្បុរស្បែកខ្មៅ។ កីឡាករស្បែកខ្មៅ ត្រូវគេជេរចំអកថា គួរឲ្យខ្ពើម គួរឲ្យខ្លាច គួរឲ្យស្អប់។ កាយវិការទាំងនេះ ហាក់ដូចជាខ្វះសីលធម៌ជាមនុស្សខ្លាំងណាស់ ព្រោះថាមិនថា ខ្មៅ ស ឬ ពណ៌ណាទេ គឺសុទ្ធតែមានតម្លៃរបស់គេរៀងៗខ្លួន៕

មតិយោបល់