លោក Guardiola សរសើរ​​លោក Solskjaer ថា​ចាប់​ផ្ដើម​អាជីព​បាន​ល្អ​ជា​ងគាត់

Manchester United caretaker manager Ole Gunnar Solskjaer

អ្នក​ចាត់ការ​ក្លឹប Manchester City គឺ​លោក Pep Guardiola ត្រូវ​បាន​អ្នក​យក​ព័ត៌​មាន​សួរ​អំពី​ការ​យល់​ឃើញ​របស់​លោក​ចំពោះ​លោក Ole Gunnar Solskjaer ក្រោយ​ការ​ប្រកួត​ពាន​រង្វាន់ EFL Cup ដែល​  Manchester City ឈ្នះ​ Burton Albion កាល​ពី​ថ្ងៃ​ពុធ។

លោក Pep Guardiola បាន​សរសើរ​លោក Ole Gunnar Solskjaer ថា​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​នៅ​ក្លឹប​ Manchester United ​ទទួល​បាន​លទ្ធផល​ល្អ។

លោក Solskjaer បាន​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​ប្រកួត​បាន​ជ័យ​ជម្នះ​ក្នុ​ង ៥ប្រកួត​ដំបូង​ដែល​លោក​កាន់​តួ​នាទី​ជា​អ្នក​ចាត់ការ​​បណ្ដោះ​អាសន្ន​​ជំនួស​លោក Jose Mourinho កាល​ពី​ខែ​ធ្នូ​ គឺ​ធ្វើ​បាន​ដូច​កំណត់​របស់​​លោក Matt Busby ត្រឹម​ជ័យ​ជម្នះ​លើ​ក្លឹប Reading ដោយ​ទទួល​បាន​លទ្ធផល​ ២ទល់​នឹង​សូន្យ​ ក្នុ​ងការ​ប្រកួត​ពាន​រង្វាន់ FA Cup កាល​ពី​សប្ដាហ៍​មុន។

អ្នក​ចាត់ការ​សញ្ជាតិ​ណរវ៉េយ​ដែល​មាន​វ័យ​ ៤៥ឆ្នាំ​រូបនេះ ត្រូវ​បាន​​តែង​តាំង​តួនាទី​ជា​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន​រហូត​ដល់​ចុង​រដូវកាល។ លោក​បាន​បំបែក​កំណត់​ត្រា​របស់​លោក Busby ដោយ​​យក​ជ័យ​ជម្នះ​លើ​ក្លឹប​ Tottenham ក្នុ​ងការ​ប្រកួត​ព្រី​មៀរ​លីគ​​កាល​ពី​ថ្ងៃ​អាទិត្យ។

នៅ​ពេល​ដែល​អ្នក​យក​ព័ត៌​មាន​សួរ​អំពី​ការ​យល់ឃើញ​របស់​លោក​ចំពោះ​លោក Solskjaer ក្រោយ​ការ​ប្រកួត​​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ EFL Cup ដែល Man City លត់​ក្លឹប Burton Albion ក្នុ​ងលទ្ធផល ៩ទល់​នឹង​សូន្យ​កាល​ពី​ថ្ងៃ​ពុធ លោក​ Guardiola បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ “គាត់​ចាប់​ផ្តើម​បាន​ល្អ​ជាង​ខ្ញុំ​ឆ្ងាយ​ណាស់ ក្រោយ​ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​តែង​តាំង​​ជា​អ្នក​ចាត់ការ​នៅ​ឆ្នាំ​២០១៦​ ក្រុម​ដែល​ខ្ញុំ​ដឹក​នាំ​​ចាញ់​ការ​ប្រកួត​ដំបូង និង​ស្មើ​ក្នុ​ងការ​ប្រកួ​ត​បន្ទាប់​”។

“ក្រុម​ដែល​គាត់​ដឹក​នាំ​ឈ្នះ​គ្រប់​ការ​ប្រកួត​។ គាត់​ជា​អ្នក​ចាត់ការ​ម្នាក់​ដែល​មាន​វ័យ​ក្មេង ប៉ុន្តែ​ទទួល​បាន​លទ្ធ​ផល​ល្អ។ ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​ពួក​គេ​ប៉ុន្មាន​នាទី​ដែរ ឃើញ​ថា​ពួក​គេ​លេង​បាន​ល្អ”។

“ប៉ុន្តែ​ខ្ញុំ​មិន​មាន​តួនាទី​ត្រូវ​និយាយ​អំពី​​គូ​ប្រកួត​នោះ​ទេ យើង​​ត្រូវ​ត្រៀម​ប្រកួត​បន្ទាប់​ទៀត​ជាមួយ​ក្លឹប Wolves”។

“នេះ​ជា​ការ​ប្រកួត​មួយ​ដ៏​ពិបាក យើង​បាន​សម្រាក​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​មក​ត្រូវ​ត្រៀម​សម្រាប់​ការ​ប្រកួត​មួយ​នេះ”៕

 

Premier League champions City are second in the league, four points behind leaders Liverpool and 12 ahead of sixth-placed United.

មតិយោបល់