បំណងប្រាថ្នា OG.Solkjaer ចង់នាំ Man Utd លើកពាន FA Cup ទំនងពិបាក!

តារាងប្រកួត FA Cup ជុំទី ៤ ត្រូវបានប្រកាសគូមួយចំនួន ជាផ្លូវការហើយ បន្ទាប់ពីការប្រកួតជុំទី ៣ ក្នុងសប្តាហ៍មុន និងដើមសប្តាហ៍នេះហើយ! ក្រុមធំៗពីក្របខណ្ឌ Premier League នៅតែជាទីចាប់អារម្មណ៍ខ្លាំង សម្រាប់ការប្រកួតពានធំលំដាប់ទី ២ នៅអង់គ្លេស។

យ៉ាងណាក៏ដោយ មានគូមួយ ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ នោះគឺជំនួបរវាង Arsenal ជាមួយនឹង Manchester United។ គួរឲ្យចាប់អារម្មណ៍ ព្រោះថាសម្រាប់ក្រុមទាំង ២នេះ ប្រសិនបើមានមួយណាចាញ់ នោះគេនឹងធ្លាក់ពីការប្រកួតតែម្តង។ តែបើគិតទៅ Man Utd ប្រហែលជាអាចពិបាកចាត់ការ Arsenal បន្តិច ព្រោះថាកាំភ្លើងធំ ដូចជាមានបទពិសោធន៍ច្រើន ក្នុងការប្រកួត FA Cup ដោយគេធ្លាប់ក្លាយជាជើងឯក រហូតដល់ ១៣សម័យកាល។ ចំណែក Man Utd ឈ្នះពាននេះចំនួន ១២ដង។ ការក្លាយជាជើងឯក FA Cup លើកចុងក្រោយរបស់ Arsenal គឺនៅឆ្នាំ ២០១៧ ខណៈ Man Utd គឺនៅឆ្នាំ ២០១៦។

អ្នកចាត់ការថ្មីរបស់ Man Utd លោក Ole Gunnar Solkjaer ធ្លាប់លើកឡើងថា FA Cup គឺជាទិសដៅ សម្រាប់ Man Utd នៅរដូវកាលនេះ ពីព្រោះថាក្នុងការកែទម្រង់ Man Utd ឡើងវិញ វាពិតជាពិបាកធ្វើឲ្យគេអាចគិតដល់ការក្លាយជាជើងឯក Premier League និង Champions League ខ្លាំងណាស់។ ទោះបីជាគាត់តែងតែបញ្ជាក់ថា គាត់នឹងប្រឹងប្រែងឲ្យកាន់តែខ្លាំង ប៉ុន្តែគាត់ក៏ទទួលស្គាល់នូវលទ្ធផល របស់បរិស្ថានជុំវិញខ្លួនផងដែរ។

យើងពិនិត្យមើលក្រុមផ្សេងទៀត ដែលបានផ្គូរផ្គងរួចហើយ សម្រាប់ FA Cup ជុំទី ៤ នៅថ្ងៃទី ២៦ខែមករា ឆ្នាំ ២០១៩ ខាងមុខ៖
Arsenal Vs Manchester United
Crystal Palace Vs Tottenham
Manchester City Vs Burnley
AFC Wimbledon Vs West Ham United
Barnet Vs Brentford
Brighton and Hove Albion Vs West Bromwich Albion
Bristol City Vs Bolton Wanderers
Doncaster Rovers Vs Oldham Athletic
Middlesbrough Vs Newport County AFC
Millwall Vs Everton
Portsmouth Vs Queens Park Rangers
Swansea City Vs Gillingham
TBC Vs Wolverhampton Wanderers (ប្រកាសពេលក្រោយព្រោះក្រុមម្ខាងទៀតមិនទាន់ប្រកួត)
TBC Vs Watford (ប្រកាសពេលក្រោយព្រោះក្រុមម្ខាងទៀតមិនទាន់ប្រកួត)
Accrington Stanley Vs TBC (ប្រកាសពេលក្រោយព្រោះក្រុមម្ខាងទៀតមិនទាន់ប្រកួត)
Chelsea Vs (ប្រកាសពេលក្រោយព្រោះក្រុមម្ខាងទៀតមិនទាន់ប្រកួត)

គួរជម្រាបជូនថា មានក្រុមពីក្របខណ្ឌ Premier League មួយចំនួន ក៏បានធ្លាក់ចេញពីការប្រកួត FA Cup នៅជុំទី ៣ ដ៏មិនគួរឲ្យជឿផងដែរ។ ក្រុមទាំងនោះ រួមមាន Liverpool, Leicester, Huddersfield និង Bournemouth ជាដើម៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់