Messi ម្នាក់ឯង​រួមចំណែក​រកគ្រាប់បាល់បាន​ច្រើន​ជាងគ្រាប់​បាល់របស់ក្លឹប Real សរុបចូលគ្នា

ម៉ាស៊ីន​រកគ្រាប់បាល់​របស់​ក្លឹប​យក្ស ម្នាក់​ឯង​រកបានគ្រាប់បាល់ ១៦ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យមិត្ត​រួមក្រុម​ស៊ុត​បាន ១១​គ្រាប់​នៅ​លីគកំពូល​អេស្ប៉ាញ La Liga ខណៈដែល​ក្លឹប​ដ៏ធំបំផុត​លើលោក​ទើប​តែ​រួមមគ្នា​រកបាន​គ្រាប់បាល់​សរុប ២៦ គ្រាប់ប៉ុណ្ណោះ។

ក្នុង​ជំនួួបចុងក្រោយ​ទល់​នឹង​ក្រុម Getafe កីឡាករ​ Messi រកបាន​ ១ គ្រាប់​ផងដែរ ដែល​ជួយឲ្យ​ Barcelona ទទួលបាន​ជ័យ​ជម្នះ ២-១ ធ្វើ​ឲ្យ​ក្លឹប​នេះមាន​ពិន្ទុកើនឡើង​ក្រុមទី ២ រហូត ៥ ពិន្ទុ ក្រោយ Atletico Madrid  ស្មើ ១-១ ជាមួយនឹង ក្រុមនៅលេខរៀងទី ៣ Sevilla។

បន្ថែមមួយគ្រាប់​ពីការ​ប្រកួត​នេះ ពេល​នេះ Messi មានគ្រាប់បាល់​លីគ ១៦ គ្រាប់ ហើយ​បូក​រួម​នឹង​ការ​បញ្ជូនបាល់ឲ្យ​មិត្ត​រួមក្រុម​ស៊ុត​បាន ១១ គ្រាប់​ទៀតនោះ មានន័យ​ថា Messi ម្នាក់ឯងបាន​រួមចំណែក​រកបាន​គ្រាប់​បាល់ ២៧ គ្រាប់​ឲ្យ​ក្លឹប​របស់​ខ្លួន ហើយ​ក៏មាន​ន័យថាលើសគ្រាប់​បាល់​សរុប​ដែល​ក្លឹប Real Madrid ទាំងមូល​រកបាន​ក្នុង​រដូវកាល​នេះដែរ គឺលើស ១ គ្រាប់។

Lionel Messi ពេលលេង​ទល់នឹង​ Getafe CF

បរាជ័យចុងក្រោយ ២-០ ក្រោម​ថ្វីជើង​ក្រុម​ Real Sociedad បាន​រុញ​ច្រាន​ឲ្យ​ក្លឹបអធិរាជស ធ្លាក់ទៅលេខ​រៀងទី ៥ ក្នុង​តារាង ដោយ​រកបាន​តែ ៣០ គ្រាប់ប៉ុណ្ណោះពី ១៨ ប្រកួត​កន្លងមក។

បន្ទាប់ការ​ចាប់ផ្តើម​រដូវកាល​ដ៏​រតិប​រតុប​រួច​មក​ លោក Julen Lopetegui ក៏ត្រូវ​បាន​ក្លឹប​បញ្ឈប់ ហើយ​លោក Santiago Solari ដែល​ត្រូវ​តែងតាំង​ឲ្យ​ដឹក​នាំ​ជំនួស​ក៏​ហាក់​មិន​ទាន់​អាច​ដឹកនាំ​នាវារ​នេះ​ឲ្យ​មាន​លំនឹង​ល្អនៅឡើយ។

ដោយ​សារ​តែ​ស្ថាន​ភាព​បែបនេះ​ហើយ ទើប​មាន​ពាក្យ​លេចឮថាប្រធានក្លឹប Real គឺលោក Florentino Perez មានបំណង​ចង់​យក​លោក Jose Mourinho មក​ដឹកនាំ​ តែ​ក៏​ហាក់​ស្ងប់​ស្ងាត់​ទៅវិញ មិន​ដឹង​ថា​នឹង​មាន​អ្នក​ណា​នឹង​ចូល​មក​កាន់​ក្លឹប​នេះ​នៅចុងរដូវកាល​នេះ៕

 

មតិយោបល់