កីឡាករ​ជើង​ចាស់ Ribery របស់​ក្លឹប Bayern រង​របួស​សរសៃ​ពួរ​សាច់​ដុំ​ភ្លៅ​

Bayern Munich have confirmed that Franck Ribery

ក្លឹប Bayern Munich បាន​​បញ្ជាក់​ថា​ កីឡាករ​ Franck Ribery ​ពិ​ត​ជា​បាន​រង​របួស​ក្នុង​អំឡុង​ពេល​ហ្វឹក​ហាត់​នៅ​ទីក្រុង​ Doha ពិត​ប្រាកដ​មែន។

កីឡាករ​ Franck Ribery នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​ ក្រោយ​ពេល​ដែល​ក្លឹប​ Bayern Munich បាន​បញ្ជាក់​ថា​​កីឡាករ​រូប​នេះ​បាន​រង​របួស​សរសៃ​ពួរ​សាច់​ដុំ​ភ្លៅ​​ពេល​ហ្វឹក​ហាត់​នៅ​ទី​ក្រុង​ Doha។

កីឡាករ​ជើង​ចាស់​ដែល​មាន​វ័យ ៣៥ឆ្នាំ​រូប​នេះ​ រក​បាន​គ្រាប់​បាល់​ ៤គ្រាប់​ក្នុ​ងការ​ប្រកួត​លីគ​ Bundesliga ៤ប្រកួត​​ក្នុង​រដូវ​កាល​នេះ។

ក្លឹប Bayern នៅ​មិន​ទាន់​កំណត់​បាន​ថា​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​នឹង​ត្រូវ​ការ​ពេល​វេលា​ប៉ុន្មាន​ដើម្បី​​សម្រាក​ព្យា​បាល​របួស​នោះ​ទេ​ក្នុង​ពេល​នេះ។

កីឡាករ​ Ribery ត្រូវ​បាន​ក្លឹប​ដាក់​​ពិន័យ​កាល​ពី​សប្ដាហ៍​មុន​​ដោយ​សារ​​បាន​សរសេរ​​សារ​ដែល​មាន​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​បណ្ដាញ​សង្គម​ Twitter ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​អ្នក​គាំ​ទ្រ​ដែល​បាន​ចោទ​ប្រកាន់​គាត់​​ថា​អួត​អាង​ភាព​មាន​បាន​ដោយ​បង្ហោះ​វីដេអូ​​របស់គាត់​ជាមួយ​អាហារ​ស្តេក (Steak) ស្រោបមាស​​នៅ​ក្នុង​ភោជនីយដ្ឋានដ៏​​​ល្បី​មួយ​​នៃ​ទីក្រុង​ឌូបៃ៕

មតិយោបល់