លោក Klopp ព្រមានធ្វើពហិកាមិនប្រកួត EFL Cup បើកាលវិភាគតឹងតែងពេក

Liverpool manager Jurgen Klopp

បន្ទាប់ពីបានប្រកួតឈ្នះលើក្រុម Arsenal ដោយលទ្ធផលបាល់កាត់សេចក្តីប៉េណាំងទី ៥ទល់នឹង ៤ លោក Jurgen Klopp គ្រូបង្វឹក Liverpool បានព្រមានមិនចូលរួមប្រកួតពានរង្វាន់ EFL Cup វគ្គ ៨ក្រុមចុងក្រោយទេ ប្រសិនបើកាលវិភាគប្រកួតជាប់ៗគ្នាពេក ជាមួយការប្រកួតផ្សេងទៀត។ 

ក្រោយពីបានឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយ EFL Cup កាលពីយប់ថ្ងៃពុធ លោក Klopp បែរជាបានបង្ហាញពីការបារម្ភ ច្រើនជាងការសប្បាយចិត្តចំពោះ ការឡើងទៅវគ្គ ៨ក្រុម EFL Cup នោះ។

ការបារម្ភរបស់លោក Klopp ក៏ព្រោះតែ Liverpool ត្រូវចូលរួមប្រកួត Club World Cup ដែលធ្វើឡើងក្នុងប្រទេសកាតា ពីចន្លោះថ្ងៃទី ១៧ ដល់ ២១ខែធ្នូខាងមុខ។ ហើយការប្រកួត EFL Cup វគ្គ ៨ក្រុមចុងក្រោយ ក៏នឹងត្រូវរៀបចំកាលវិភាគប្រកួត ក្នុងអំឡុងពេលហ្នឹងដូចគ្នា។

លោក Klopp បាននិយាយថា ៖ «យើងនឹងមិនធ្វើជាជនរងគ្រោះចំពោះបញ្ហានេះទេ។ យើងលេងយប់នេះ យើងចង់ឈ្នះ ហើយយើងឈ្នះមែន ប៉ុន្តែបើគេមិនកំណត់ថ្ងៃឲ្យសមរម្យសម្រាប់យើង  អីញ្ចឹង យើងមិនអាចលេងនៅជុំបន្តបានទេ។ មិនថានរណា នឹងត្រូវលេងជាមួយយើងនៅពេលនោះ យើងមិនខ្វល់ ឬមិនអីញ្ចឹងទេ ឲ្យ Arsenal លេងជាមួយពួគេទៅ»។

Guardiola’s reaction after Man City close gap on Liverpool to three points

លោក Klopp បានបញ្ជាក់បន្ថែមថា លោកដឹងតែមិនចូលលេងនៅ EFL Cup វគ្គ ៨ក្រុមចុងក្រោយតែម្តង ប្រសិនគ្មានការសម្រេចពេលវេលាឲ្យបានសមស្រប ត្រឹមថ្ងៃទី ៣ខែធ្នទេនោះ។ តាមលោក Klopp ទាំង Premier League និង FIFA Club World Cup សុទ្ធតែបានជូនដំនឹងឲ្យត្រៀមមុន។ តែ EFL គឺត្រូវរៀបចំកាលវិភាគប្រកួតក្រោយគេ ដូច្នេះគណៈកម្មាការរៀបចំត្រូវតែគិតពីបញ្ហានេះ៕

មតិយោបល់