Neuer និយាយ​ថា​លោក Kovac បាន​ចាក​ចេញពី​ក្លឹប Bayern ទៅ​ដោយ​ល្អ

ក្លឹប Bayern Munich បាន​ចែក​ផ្លូវ​គ្នា​ដើរ​ជាមួយ​អ្នកចាត់ការ Niko Kovac កាលពីថ្ងៃអាទិត្យ ប៉ុន្តែ​កីឡាករ Manuel Neuer បាន​លើក​ឡើងថា​លោក Kovac នៅ​តែ​រក្សាទំនាក់ទំនង​ល្អ​ជាមួយ​កីឡាករ​ក្លឹប Bayern Munich ដដែល។

លោក Niko Kovac បាន​ចាកចេញ​ពី​តួនាទី​អ្នកចាត់ការ​ក្លឹប Bayern Munich ដោយ​រក្សាទំនាក់ទំនង​ល្អជាមួយ​កីឡាករ​ដល់កម្រិត​មួយដែល​ពួកគេ​អាចជួបគ្នា​ហូបកាហ្វេ​បាន នេះបើ​យោង​តាម​សម្ដី​របស់​ប្រធាន​ក្រុម​ Manuel Neuer។

លោក Kovac បាន​រង​សម្ពាធ​ជាច្រើន​ក្នុង​អំឡុង​ដើម​រដូវកាល​២០១៩-២០២០ ដោយសារ​ទទួល​បាន​លទ្ធផល​មិនល្អ និងការ​មិនសូវ​ដាក់កីឡាករ Thomas Muller ឱ្យ​ចូល​លេង។

ឱកាស​ចុង​ក្រោយ​របស់លោក​គឺ​នៅ​ក្នុង​ការ​ប្រកួត​កាលពីថ្ងៃសៅរ៍​​​ដែលចាញ់​ក្លឹបចាស់របស់លោក គឺក្លឹប Eintracht Frankfurt ក្នុង​លទ្ធផល​ ៥ទល់​នឹង​១ ទើប​ក្រោយ​មកប្រធាន​ក្លឹប Bayern Munich គឺ​លោក Karl-Heinz Rummenigge បាន​បង្ហើបឱ្យ​ដឹងថា “ការជជែកគ្នា​ដោយ​បើកចំហរ និង​ម៉ត់ចត់​” នៅ​ថ្ងៃបន្ទាប់​ពីការ​ប្រកួត​នោះ​បានញ៉ាំង​ឱ្យ​រដ្ឋបាល​ក្លឹប​ឈាន​ដល់​សេចក្ដី​សន្និដ្ឋាន​ថា​ពួកគេ​ចាំបាច់​ត្រូវការ​ធ្វើការ​ផ្លាស់​ប្ដូរ​ហើយ។

ជំនួយការ​គ្រូបង្វឹក គឺលោក Hansi Flick ត្រូវបាន​ដាក់ឱ្យកាន់តួនាទី​ជាអ្នកចាត់ការ​បណ្ដោះអាសន្ន​ ដោយ​លោក​បានដឹក​នាំ​ការ​ប្រកួត​ឆេម​ពានស៍​លីគ​​ជាមួយក្លឹប Olympiacos ក្នុងទឹកដី​ខ្លួន​ឯង​ដោយ​លទ្ធផល ២ទល់នឹងសូន្យ កាលពីថ្ងៃពុធ។

 

ទោះជា​លោក Kovac ត្រូវ​បានដក​ចេញ​ពីតួនាទី​ក្ដី Neuer នៅ​តែទទូចថា​ មិនមាន​កីឡាករ​ណាម្នាក់​មានអារម្មណ៍​មិនល្អចំពោះ​អ្នក​ចាត់ការ​រូបនេះ​ទេ ដែលលោក​ធ្លាប់​​បាន​ជួយ​ឱ្យ​ក្លឹប Bayern Munich ឈ្នះ​ពាន២ គឺពាន​លីគ​កំពូល​អាល្លឺម៉ង់ និងពាន​រង្វាន់ DFB-Pokal នៅក្នុងមួយ​រដូវកាល​ដែល​លោក​កាន់តួនាទី​អ្នកចាត់ការ​។

Neuer បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា​៖ “ខ្ញុំដោះ​មួក​គោរព​លោក Niko និងលោក Robert Kovac ដែលជាអតីត​គ្រូបង្វឹក​​ក្រុមឈុតធំ និងជា​ប្អូន​ប្រុស​​របស់​លោក Niko ពេល​ដែល​ពួកគេ​និយាយពាក្យ​លាគ្នាជាមួយ​ក្លឹប​ Bayern Munich”។

“ខ្ញុំ​គិត​ថា​គ្រប់​កីឡាករ​ទាំងអស់ ប្រសិន​បើ​ពួកគេ​ជួប​ Robbie ឬ Niko អាច​សម្លឹងចំភ្នែក​របស់ពួកគេ​ ហើយ​ហូបកាហ្វេជាមួយ​គ្នា​បាន​”។

“ត្រូវហើយ ការលាគ្នា​លើកនេះ​​ធ្វើឱ្យពួកយើង​មានអារម្មណ៍​ក្ដុក​ក្ដួល​ណាស់ ព្រោះ​ពួកយើងធ្លាប់ឆ្លងកាត់​ពេល​វេលា​ល្អៗ​ជាមួយ​គ្នា​។ យើងជូនពរ​ឱ្យ​ពួកគេ​ជួប​តែជោគ​ជ័យ​។ បើពួកយើង​ទទួល​បានជ័យជម្នះ​ ស្ថានភាពនេះ​​ច្បាស់​ជា​មិនអាចកើតឡើងនោះទេ”។

អតីត​អ្នកចាត់ការ​ក្រុម​ Arsenal គឺ​លោក Arsene Wenger មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ចូល​មកជំនួស​តួនាទីនេះ បន្ទាប់ពីពេល​ដែល​លោក Ralf Rangnick និង Erik ten Hag បាន​ដកខ្លួន​ចេញឆ្ងាយ​​ពីតួនាទីមួយនេះ។

 

អ្នកចាត់ការ​​បណ្ដោះ​អាសន្ន​ក្លឹប​ Bayern គឺ​លោក Hansi Flick និយាយ​ក្រោយ​ប្រកួត​ឈ្នះ​ក្លឹប Olympiakos ថា​​លោក​ដឹកនាំ​តែ ២ប្រកួត​ប៉ុណ្ណោះ

មតិយោបល់