លីគបាល់ទាត់ក្នុងសាលផ្តើមរដូវកាលថ្មី ដោយប្តូររូបមន្តចែកពូលដូចឆ្នាំ២០១៧ឡើងវិញ

លីគបាល់ទាត់ក្នុងសាលកម្ពុជា នឹងចាប់ផ្តើមប្រកួតរដូវកាល២០១៩នាចុងសប្តាហ៍នេះ ដោយបានប្តូររូបមន្តទៅចែកពូលដូចឆ្នាំ២០១៧ ហើយកំណត់ជា២ដំណាក់កាល។

ដំណើរការចាប់ពូល បានបញ្ចប់កាលពីម្សិលមិញ ដោយបែងចែកសមាសភាព៤ពូលរួចរាល់ហើយ។ ខាងក្រោមនេះ ជាពូលទាំង៤ដែលនឹងប្រជែងគ្នា៖

ចំពោះរូបមន្តវិញគឺមានលក្ខណៈដូចកាលពីឆ្នាំ២០១៧ ដោយតម្រូវឲ្យមានការចាប់ឆ្នោតបែងចែកពូល និងបែងចែកចេញជា ៤ពូល ក្នុងនោះមួយពូលមាន ៥ក្រុម សម្រាប់ដំណាក់កាលទី១ ប្រកួតសន្សំពិន្ទុ ជ្រើសរើសក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ និងលេខ៣ល្អ ចំនួនពីរក្រុមទៀតដើម្បីលេងក្នុងដំណាក់កាលទី២។ ដំណាក់កាលទី២ បែងចែកចេញជា ២ពូល ក្នុងមួយពូលមាន៥ក្រុម បន្តលេងសន្សំពិន្ទុក្នុងពូល ជ្រើសរើសក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលមានសរុបទាំងអស់៦៤ប្រកួត ចាប់ផ្ដើមពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។

នេះជាឆ្នាំទី៣ហើយ ដែលលីគអាជីពនេះមានសកម្មភាពឡើងវិញ បន្ទាប់ពីបាត់វត្តមានតាំងពីឆ្នាំ២០១១។ ក្រុម២ដែលធ្លាប់ឈ្នះជើងឯកមាន កំចាយមារ និង ដោនថោនស្ព័ត នៅតែមានវត្តមានសម្រាប់ឆ្នាំថ្មីនេះ។

 

មតិយោបល់