លោក ខៀវ សាម៉េត ជនជាតិកម្ពុជាដំបូងគេជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់អាស៊ាន

លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានក្លាយជាបុរសកម្ពុជាដំបូងដែលត្រូវបានសមាជិក AFF បោះឆ្នោតឲ្យជាប់ជាប្រធាន កាលពីព្រឹកថ្ងៃទី១៧ ខែមីនានេះ។

ការបោះឆ្នោតខាងលើធ្វើឡើងក្រោមវត្តមាន ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយក៏មានការចូលរួមអង្កេតការណ៍ពី លោក Mattias Grafstrom តំណាងសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ ( FIFA ) និងលោក Vahid Kardanyy តំណាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី ( AFC ) ផងដែរ។

Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Saturday, 16 March 2019

 

លោក ខៀវ សាម៉េត នឹងកាន់តំណែងនេះរហូតដល់ឆ្នាំ ២០២៣ ដើម្បីដឹកនាំសមាជិក១២ប្រទេសរួមទាំងអូស្ត្រាលី ក្នុងការសម្របសម្រួលផ្លូវច្បាប់ និងរៀបចំការប្រកួតនានា។

មុនទទួលបានការទុកចិត្តនេះ លោកបានកាន់តំណែងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ និងធ្លាប់ជាប្រធានស្ដីទី កាលពីអាណត្តិមុនផងដែរ។

មតិយោបល់