ប្រកួតដំបូងរបស់ កំពង់ចាម បានពិន្ទុលើសវេស្ទើនប្រកួតពេញ១រដូវកាលមុន

ក្រុមបាល់ទាត់ខេត្តកំពង់ចាម បានបង្កើតភាពភ្ញាក់ផ្អើលដោយរកបាន៣ពិន្ទុក្នុងថ្ងៃបើកឆាកលីគកំពូលកម្ពុជា ដោយយកឈ្នះទៅលើម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ដោយលទ្ធផល ១-០ កាលពីរសៀលថ្ងៃទី១៦ ខែមីនា។

៣ពិន្ទុនេះ ពិតជាការចាប់ផ្តើមមួយដ៏ល្អ ហើយច្រើនជាងវេស្ទើនភ្នំពេញ(ដកខ្លួនពីលីគ) ប្រកួតពេញមួយរដូវកាលមុន ដែលរកបានតែ១ពិន្ទុប៉ុណ្ណោះពីការស្មើ ក្រសួងការពារជាតិ។

Metfone Cambodian League ឆ្នាំ២០១៩សប្តាហ៍ទី ១ (Week 1)សរុបពិន្ទុនៅថ្ងៃសៅរ៍នេះ #MCL #CNCC

Posted by Metfone Cambodian League on Saturday, 16 March 2019

 

សម្រាប់កំពង់ចាមត្រូវបានគេដាក់ក្តីបារម្ភច្រើនថាលេងនឹងអាចចាញ់ច្រើនគ្រាប់ ព្រោះក្រុមនេះមានការរៀបចំតិចបំផុត គិតតាំងពីការហាត់ និងប្រកួតមិត្តភាព ខណៈកីឡាករស្ទើរទាំងអស់សុទ្ធតែស្ម័គ្រចិត្ត។

ឆ្លងកាត់ប្រកួតនេះ ពួកគេឈរលេខ៣ក្នុងតារាងបណ្តោះអាសន្ន ពីក្រោយគិរីវង់សុខសែនជ័យ និង បឹងកេតអែហ្វស៊ី។

 

មតិយោបល់