កំណត់ត្រា៣ត្រូវដឹងពីជំនួបរវាង ភ្នំពេញក្រោន ទល់ បឹងកេត នាថ្ងៃស្អែក

ក្លិបជើងឯកលីគ៦សម័យ ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលភ្ញៀវ បឹងកេត នាថ្ងៃស្អែកនេះ វេលាម៉ោង ៦:០០នាទី។ មានរឿងរ៉ាវ៣យ៉ាងដែលអ្នកគាំទ្រ គួរតែដឹងពីជំនួបនេះ៖

១. បឹងកេតល្អជាងកាលពីរដូវកាលមុន៖ បើនិយាយពីចំណាត់ថ្នាក់កាលពីរដូវកាលមុន បឹងកេត ធ្វើបានល្អជាង។ ក្រុមលោក ហៅ សុជាតិ ឈរលេខ២ ខណៈភ្នំពេញក្រោននៅចំណាត់ថ្នាក់លេខ៥ឯណោះ។

២. ជួបគ្នា៥លើកចុងក្រោយ ក្រោនឈ្នះច្រើនជាង៖ ជំនួបក្រុមទាំង២តែងតែទាក់ទាញអ្នកគាំទ្រច្រើនទៅទស្សនា។ ក្នុងនោះ ការប៉ះគ្នា៥ដងក្នុងលីគ ភ្នំពេញក្រោន ឈ្នះ៣ដង លើសបឹងកេតដែលឈ្នះតែ២ដងប៉ុណ្ណោះ។

៣. ៥ប្រកួតចុងក្រោយ កាលពីរដូវកាលមុន ចាញ់២ដងដូចគ្នា៖ ថ្វីបើចំណាត់ថ្នាក់ខុសគ្នាខ្លាំង ប៉ុន្តែទម្រង់លេង៥ប្រកួតចុងក្រោយ ក្រុមទាំង២ចាញ់២ដងដូចគ្នា។ ក្រោន ឈ្នះ៣ ចាញ់២ ចំណែក បឹងកេត ឈ្នះ២ ស្មើ១ និងចាញ់១។

ក្រៅពីគូនេះ ក៏មានគូផ្សេងទៀតដូចខាងក្រោម៖

Posted by Metfone Cambodian League on Thursday, 14 March 2019

 

មតិយោបល់