អ្នកគាំទ្រក្លិប ៣ ប៉ងប្រមូលផ្តុំជា Ultra អបអរក្លិបខ្លួននៅ MCL រដូកាលថ្មី

អ្នកគាំទ្រក្លិប៣នៅលីគកំពូលកម្ពុជាមាន បឹងកេត អង្គរថៃហ្គឺ និងក្រសួងការពារជាតិ បានចាប់ផ្តើមប្រមូលផ្តុំគ្នាជាក្រុម Ultra ដើម្បីអបអរក្លិបរបស់ខ្លួនក្នុងការប្រកួតលីគកំពូលកម្ពុជានារដូវកាល២០១៩ដែលនឹងចាប់ផ្តើមនាថ្ងៃទី១៦ ខែមីនា សប្តាហ៍ក្រោយនេះ។

សម្រាប់បឹងកេតបានរៀបចំល្អជាងគេ ដោយក្លិបសម្របសម្រួលអោយមានអ្នកគាំទ្រចុះឈ្មោះ និងតម្កល់ប្រាក់មួយចំនួន ប៉ុន្តែនឹងទទួលបានត្រឡប់ទៅវិញនៅតំណាច់រដូវកាល។ អំឡុងពេលនេះ ពួកគេនឹងទទួលបានឯកសណ្ឋានបឹងកេត និងឳកាសឈ្នះពានអ្នកគាំទ្រឆ្នើមប្រចាំរដូវកាលផងដែរ។

ងាកទៅ អង្គរថៃហ្គឺ ឯណោះវិញ ក៏មានអ្នកគាំទ្រប្រមូលផ្តុំឈ្មោះថា​ Tiger Army ដែលមានការហ្វឹកហាត់ជាបណ្តើរៗ។ សម្រាប់ក្លិបនេះ មិនពិបាកខ្លាំងឡើយ ព្រោះអ្នកគាំទ្រនៅសៀមរាបគាំទ្រច្រើន និងមានប្រធានក្លិបយល់ដឹងពីការផ្សព្វផ្សាយខ្លាំង។

ចំណែក អ្នកគាំទ្រមួយចំនួនដែលមានទំនាក់ទំនងល្អជាមួយលោក ភា សុភក្ត្រា គ្រូបង្គោលក្លិបក្រសួងការពារជាតិក៏អះអាងថានឹងធ្វើឲ្យមានភាពភ្ញាក់ផ្អើលសម្រាប់អបអរទ័ព ក្នុងយុទ្ធនាការ MCL។

 

ក្រៅពីនេះ ក៏មានអ្នកគាំទ្រក្លិបជាច្រើនទៀត ប៉ុន្តែគ្រាន់តែពុំទាន់ចងក្រងគ្នាបានល្អ និងបង្កើតជាផ្លូវកាលពីក្លិបប៉ុណ្ណោះ។

 

មតិយោបល់