Leonardo នៅតែបារម្ភខ្លាចកីឡាកររបួស មុនលីគកំពូលកម្ពុជារដូវកាលថ្មីចាប់ផ្តើម

លោក ​Leonardo Victorino នូវតែវបង្ហាញក្តីបារ​ម្ភចំពោះកីឡាករខ្លួន ពិសេសសមាជិកជម្រើសជាតិ U22 ជួបបញ្ហារបួស ស្របពេលដែលលីគកំពូលកម្ពុជានឹងចាប់ផ្តើមនាខែក្រោយនេះហើយ។

បុរសសញ្ជាតិប្រេស៊ីលលើកឡើងថា លោកតែងតែគិតបារម្ភកូនក្រុម បើពួកគេរបួសនោះនឹងពិបាកហ្វឹកហាត់ជាមួយទម្រង់លេងថ្មីរបស់ខ្លួន។ លោកបន្តថា ក្រុមទាំង​មូលត្រូវផ្តោតអារមម្មណ៍ខ្លាំងលើការប្រជែងជែងឯកលីគជាមួយក្រុមខ្លាំងៗដទៃទៀត។

🤝 Smart International Friendly Match 🤝 Phnom Penh Crown FC 🆚 Hougang United Football Club (HGFC) 📆 14-02-2019⏰ 5:30…

Posted by Phnom Penh Crown FC on Saturday, 9 February 2019

 

Leonardo ថា កីឡាករក្មេងៗរបស់ខ្លួនមានទេពកោសល្យល្អ ប៉ុន្តែមួយចំនួនធំនៃពួកគេនៅមិនទាន់មានកាយសម្បទាធំធាត់ពេញលេញ ជាហេតុនាំឲ្យពិបាកក្នុងការប៉ះទង្គិចលើទីលាន និងងាយរបួសបំផុត។

នេះមិនមែនបញ្ហាថ្មីឡើយ ចំពោះការចាប់ផ្តើមរដូវកាលថ្មី ត្បិតភ្នំពេញក្រោនធ្លាប់មានកីឡាករសំខាន់ៗមួយចំនួនដូចជា ប្រាក់ ធីវ៉ា ម៉ៅ ពិសិដ្ឋ ស៊ិន កក្កដា របួសមុនលីគចាប់ផ្តើមផងដែរ។

 

មតិយោបល់