២យ៉ាងដែលអ្នកគួរតែដឹងពីជំនួប Cambodia All Star ២-១ MTU យប់មិញ

ក្រុម All Star របស់កម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មីកាលពីយប់មិញ បន្ទាប់ពីបានបំបាក់ក្រុមភ្ញៀវ Maungthong United ដោយលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពនាពហុកីឡដ្ឋានជាតិ។ ក្នុងជំនួបនេះ មានរឿងគួរចាប់អារម្មណ៍២ដែលអ្នកគាំទ្រគួរតែដឹង៖

Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Saturday, 9 February 2019

 

១. អ្នកចាញ់រឹះគន់ទីលាន៖ ក្រុមថៃទាំងមូលបានដាក់ស​ម្ពាធលើទីលានពហុកីឡដ្ឋានជាតិថា ពិបាកលេង និងងាយរបួសបំផុត។ ខ្សែបម្រើ Charly បានប្រាប់អ្នកពត៌មានថា ពួកគេពុំសូវហ៊ានប្រជែងបាល់គ្រោះថ្នាក់ខ្លាំងឡើយ ខ្លាចរបួសលេងមិនកើត ស្របពេលលីគថៃជិតចាប់ផ្តើម។

Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Saturday, 9 February 2019

 

២. គ្រូខ្មែរកាន់កំណត់ត្រាឈ្នះ១០០%៖ លោក ភា សុភក្ត្រា ជាគ្រូក្នុងស្រុកទី២ដែលដឹកនាំក្រុមឈ្នះ MTU បន្ទាប់ពីលោក ប្រាក់ សុវណ្ណរ៉ា ធ្លងកាត់កាលពីឆ្នាំ២០១៥។ ពួកគាត់ទាំង២ បានរក្សាជ័យជម្នះឲ្យ CAS ខណៈកាលពីឆ្នាំ២០១៧ ក្រុមកម្ពុជានេះដឹកនាំដោយលោក Leonardo បានចាញ់ MTU ដល់ទៅ៤-០។

បន្ទាប់ពីជំនួបនេះ ក្រុម CAS នឹងរំសាយដើម្បីទុកពេលឲ្យកម្ពុជាហ្វឹកហាត់ជុំគ្នានៅក្លិប និងជម្រើសជាតិត្រៀមប្រកួតមិត្តភាព និងពាន AFF U22។

 

មតិយោបល់