ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពតទល់ បង់ក្លាដេស ថ្ងៃទី០៩ ខែមីនាខាងមុខ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានអញ្ចើញក្រុមជម្រើសជាតិបង់ក្លាដេសមកទាត់សមជើងនាថ្ងៃទី០៩ ខែមីនាខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ។

ប្រភពពីក្លិបនៅលីគកំពូលកម្ពុជាថា សហព័ន្ធបាល់ទាត់ប្រទេសទាំង២បានព្រមព្រៀងគ្នារួចអស់ហើយ សម្រាប់ការប្រកួតមិត្តភាពនេះ។ ក្រុមគោព្រៃ ពុំសូវទទួលបានលទ្ធផលល្អឡើយ ក្នុងការប្រកួតកន្លងមក ពិសេសតាំងពី Honda មកដឹកនាំ ដែលរាប់បញ្ចូលទាំងការស្មើក្រុមកម្រិតទាបជាងដូចជាទីម័រខាងកើត។

តើ Chan Vathanaka កំពុង​ធ្វើអ្វីបងប្អូន? រាំក្បាលទូកឬបាញ់ព្រួញ?🚣‍♀️🏹😂"ម្នាក់សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ម្នាក់"—————————————————————————————– What is Chan Vathanaka CV11 doing? boat race dancing or shooting an arrow?🚣‍♀️🏹😂"One 4 All, All 4 One"#FootballFederationofCambodia #FFC #cambodianationalteam #cnt #cambodia #affsuzukicup #laosnationalteam #one4allall4one #camfootball1933

Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Wednesday, 21 November 2018

 

កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់១៧២ពិភពលោក ខណៈ បង់ក្លាដេស នៅ១៩២ពិភពលោក។

មតិយោបល់