កីឡាករក្លិបបាល់ទាត់វិសាខា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំច្រើនជាងគេ ពោលគឺរហូតដល់ទៅ១១នាក់ សម្រាប់ត្រៀមប្រកួតពានរង្វាន់ AFF U22 Championship នាពេលឆាប់ៗនេះ។
កីឡាករទាំង១១នាក់នោះ សុទ្ធតែជាអតីតយុវជនមកពីក្លិបដទៃ ពិសេសភ្នំពេញក្រោន ដែលពួកគេបានប្តូរទ្រនុំមកក្លិបថ្មីនា២រដូវកាលចុងក្រោយនេះ។ ក្នុងបញ្ជីដដែល គេមិនឃើញមានឈ្មោះកីឡាកររបស់ក្រុមជើងឯកលីគកំពូលកម្ពុជាឡើយ ខណៈស្វាយរៀងដែលសំបូរយុវជនដែរនោះមានជាប់តែម្នាក់គត់។
ខាងក្រោមនេះជាបញ្ជីឈ្មោះ៖
បពាី្ជឈ្មោះកីឡាករជម្រេីសជាតិអាយុក្រោម២២ឆ្នាំសម្រាប់ត្រៀមចូលរួមការប្រកួត AFF U22 LG CUP 2019ចាប់ពីថ្ងៃទី…
Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Thursday, 7 February 2019
ពានរង្វាន់ AFF U22 Championship AFF U22 នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៧ ខែ០២ ឆ្នាំ២០១៩ខាងមុខ។