ប៊ិន ចន្ថាធារី ត្រៀម​ខ្លួន​ក្លាយ​ជា​ឪពុក​លើក​ដំបូង ក្នុង​ពេល​ឆាប់​ៗ​

ក្នុងរយៈពេលថ្មីៗនេះ គេសង្កេតឃើញថា ខ្សែបម្រើកូនខ្មែរ កាត់បារាំង វ័យ ២៧ឆ្នាំ ប៊ិន ចន្ថាធារី ដែលកំពុងលេងនៅក្លឹប Terengganu ក្នុងប្រទេសម៉ាឡេស៊ី បានបង្ហាញរូបភាពជាច្រើន ពីការមានផ្ទៃពោះរបស់ភរិយាដ៏ស្រស់ស្អាតរបស់ខ្លួន។

ប៊ិន ចន្ថាធារី បានប្រាប់ Fox Sports ជាខេមរភាសាថា ភរិយារបស់ខ្លួន គឺអ្នកនាង Kate Sutherland នឹងសម្រាល កូនស្រីដំបូងរបស់ពួកគេ នៅខែមេសាខាងមុខ។ ធារី បាននិយាយទាំងក្តីរីករាយថា៖ «ខ្ញុំពិតជាសប្បាយ និងរំភើបចិត្តណាស់។ ខ្ញុំពិតជាតក់ក្រហល់ក្នុងការឃើញកូនស្រីខ្ញុំខ្លាំងណាស់។ ហើយពេលនេះ ខ្ញុំកំពុងតែថែរក្សាភរិយាខ្ញុំយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រាកដថា គាត់មានសុខភាពល្អ ក្នុងការផ្តល់កំណើតដល់កូនស្រីរបស់ពួកយើង»។

នៅពេលនេះ កូនស្រីក្នុងផ្ទៃរបស់ភរិយាធារី មានសុខភាពល្អ និងមានទម្ងន់ប្រមាណជា ២គីឡូក្រាម។ ធារី ក៏បានបញ្ជាក់បន្ថែមថា គាត់បានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការក្លាយជាឪពុកគេនោះ។

សូមបញ្ជាក់ថា ធារី និងអ្នកនាង kate Sutherland បានស្រលាញ់គ្នារយៈពេល ៦ឆ្នាំហើយ ពោលគឺតាំងពីពេលដែលធារី បានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមលេងជាមួយក្លឹបភ្នំពេញក្រោន។ ស្នេហាដ៏រឹងមាំរបស់អ្នក​ទាំង ២ ក៏ត្រូវគេ​សង្កេតឃើញថា ជាកម្លាំងចិត្ត​មួយ សម្រាប់កីឡាករឆ្នើម​ ធារី ផងដែរ៕

Messi នាំមុខ​ Mbappe ក្នុង​បញ្ជី​កំពូល​អ្នក​រកគ្រាប់បាល់នៅអឺរ៉ុប

មតិយោបល់