លីគកំពូលកម្ពុជាឆ្នាំ២០១៩ នឹងមានចំនួន១៤ក្រុមចូលរួមលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ពានរង្វាន់កម្រិតទី១របស់កម្ពុជា មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៩ នឹងបង្កើនចំនួនក្រុមចូលរួមដល់ទៅ១៤ ដែលច្រើនបំផុតក្នុងកំណត់ត្រាពាននេះ គិតតាំងពីពេលបង្កើតមក។ 

ថ្វីបើមិនទាន់ការសកម្មភាពណាមួយពីគណៈកម្មការរៀបចំការប្រកួត ប៉ុន្តែកាលវិភាគពង្រាងដំបូងត្រូវបានបញ្ចេញពីក្លិបមួយចំនួន ដែលបង្ហាញសមាជិកថ្មីគឺ គិរីវង់សុខសែនជ័យ ខេត្តកំពង់ចាម និង សាលាបាល់ទាត់ជាតិបាទី។ ចំពោះរូបមន្តវិញក៏ស្ថិតក្នុងភាពស្រពិចស្រពិល ខណៈក្លិបមួយចំនួនកំពុងរអ៊ូរទាំថាអាចនឹងប្រែប្រួលខុសពីឆ្នាំមុនៗ។

Posted by Metfone Cambodian League on Saturday, 29 September 2018

បើគ្មានការប្រែប្រួល លីគកំពូលកម្ពុជា នឹងចាប់ផ្តើមនាខែមីនាខាងមុខ។

មតិយោបល់