Cambodia All Stars នឹងប្រកួតមិត្តភាពតទល់ African All Stars នាថ្ងៃទី០៦ ខែកុម្ភៈខាងមុខ

ក្រុមបាល់ទាត់ជម្រើសតារាក្នុងលីគកំពូលកម្ពុជា Cambodia All Stars នឹងប្រកួតសមជើងតទល់ក្រុម African All Stars នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈខាងមុខនេះ ដើម្បីត្រៀមខ្លួនជួបជាមួយក្រុមខ្លាំងថៃក្នុងជំនួបមិត្តភាព។ 

តាមគម្រោងនេះ ទំនងជាប្រកួតដំបូងក្រោមការដឹកនាំរបស់លោក ភា សុភក្ត្រា។ ក្រុម All Stars កម្ពុជា ត្រូវបានគ្រូបង្វឹករូបនេះទម្លាយថាបានជ្រើសរើសរួចរាល់ដោយរង់ចាំតែថ្ងៃប្រកាសតែប៉ុណ្ណោះ។

នេះជាលើកទី៤ ដែលកម្ពុជាបង្កើតក្រុម All Stars បន្ទាប់ពីជោគជ័យកាលពីឆ្នាំកន្លងទៅក្នុងជំនួបតទល់ក្រុម Maungthong United , Buriram United និង Lao All Stars។

 

មតិយោបល់