ក្លិបនៅលីគកំពូលកម្ពុជា មានពេល២ខែសម្រាប់ចុះឈ្មោះកីឡាករត្រៀមរដូវកាល២០១៩

យោង​តាម​​លិខិត​ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ​ចុះ​ថ្ងៃ​ទី​ ១០ ខែ មករា ឆ្នាំ​ ២០១៩​   ​កាល​បរិច្ឆេទ​​ចុះ​បញ្ជី​កីឡាករ​​​សម្រាប់​ក្រុម​​​ប្រកួត​នៅ​មិត្តហ្វូនខេមបូឌានលីគ​​រដូវ​កាល​ថ្មី​​​​ ​​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី​ ២ មករា ​រហូត​ដល់​ ថ្ងៃ​ទី ២​ ​ខែ​ មីនា​ ឆ្នាំ​ ២០១៩។​ ​​​

ការ​ចេញ​លិខិត​នេះ​​បន្ទាប់​ពី​កិច្ច​ប្រជុំ​​​ថ្នាក់​ដឹក​នាំ​ក្លិប​នៅ​លីគ​កំពូល​​ទាំង​ ១១​ ​នា​ថ្ងៃ​ទី​ ៨ មករា​ កន្លង​ទៅ​ថ្មីៗ​នេះ។ ​​ក្លិប​ដែល​ជា​បេក្ខភាព​ប្រជែង​​​​ពានមិត្តហ្វូនខេមបូឌានលីគ​​ ​អាច​​មាន​​រយៈ​ពេល​ជិត​ ២ ខែ​ទៀត​ដើម្បី​​ចុះ​បញ្ជី​កីឡាករ​​​ក្នុង​ស្រុក ឬ ​បរទេស​ក្នុង​បំណង​​ឲ្យ​​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្ពស់។​ ​មួយ​រយៈ​កន្លង​មក​នេះ​ គេ​ឃើញ​មាន​​ការ​ដោះដូរ​​កីឡាករ​ជា​បណ្ដើរៗ​ ​ពី​សំណាក់​ក្លិប ភ្នំពេញក្រោន ​វិសាខា បឹងកេត ការពារជាតិ​ ព្រះខ័នរាជស្វាយរៀង ​ណាហ្គាវើលដ៍ ​អគ្គិសនីកម្ពុជា ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ និង  ​អាស៊ីអឹរ៉ុប ជា​ដើម។ ​​

ចំណែក​កម្មវិធី​ប្រកួត​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីគ​ឆ្នាំ​ ២០១៩ នឹង​ចាប់​ផ្ដើម​​សប្ដាហ៍​ទី​ ១ ​នៅ​ថ្ងៃ​ទី​ ៩ និង១០ ខែ មីនា៕ 

មតិយោបល់