U13 ភ្នំពេញក្រោន នឹងចូលរួមការប្រកួតទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨

ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោននឹងចូលរួមក្នុងព្រឹត្តិការណ៍ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់កម្ពុជា ជាពិសេសផ្តោតទៅលើក្រុមថ្នាលតាមបណ្តាលខេត្តក្រុងនានា ។

ការប្រកួតនេះ គឺប្រមូលផ្តុំយុវជនមកពីតាមខេត្តក្រុងនានា ដើម្បីផ្តល់ឪកាសបានសិក្សាស្វែងយល់បន្ថែម និងផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។

នៅថ្ងៃទី១៣ ខែមករាខាងមុខនេះសហព័ន្ធនឹងរៀបចំការចាប់ឆ្នោតរវាងក្រុមដែលចូលរួមចំនួន២៣ក្រុម ហើយការប្រកួតនឹងត្រូវធ្វើឡើងក្នុងរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ។

 

មតិយោបល់