ភា សុភ័ក្ត្រា ​នឹងដឹកនាំក្រុម Cambodia All Stars ប៉ះក្លិបថៃ Muangthong ខែក្រោយ

គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិលោក ភា សុភ័ត្រ្តា ត្រូវបាន ​FFC តែងតាំងជាគ្រូ​បង្វឹក​ក្រុម​បាល់ទាត់ Cambodia All Stars ​​ដើម្បី​ត្រៀម​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ទល់​ក្រុម​បាល់ទាត់ SCG Moung Thong United ​នា​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។

ក្នុង​លិខិត​ឧទ្ទេសនាម​នោះ​​ដែរ​បាន​តែង​តាំង លោក ឈូក ពិសិដ្ឋ ជា​អ្នក​ចាត់​ការ លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ លោក ហោ សុខហេង គ្រូ​ជំនួយ លោក យឿម សារ៉ាន់ គ្រូ​ជំនួយ លោក ស៊ឹម ម៉េងហៃ គ្រប់​គ្រង​សម្ភារៈ ​និង​លោក​​ នី លក្ខណា គ្រប់​គ្រង​សម្ភារៈ។

ការប្រកួតនេះ ជាការត្រៀមរដូវកាលថ្មី Pre-Sesion របស់ក្លិបនៅលីគកំពូលថៃ និងដើម្បីទាក់ទាញអ្នកគាំទ្រនៅអាស៊ានបន្ថែម។ ក្រុម MUTD បានមកលេងមិត្តភាពនៅកម្ពុជាដំបូងកាលឆ្នាំ២០១៦ ដោយចាញ់ក្រុម Cambodia All Star ប៉ុន្តែឆ្នាំបន្ទាប់ពួកគេបានប្តូរទៅលេងជាមួយជម្រើសជាតិឡាវ មុនត្រឡប់មកសងសឹកបានសម្រេចដោយលទ្ធផល ៤-០ រជ្ជកាលលោក Leonardo ។

មតិយោបល់