ក្លិប៣អាចមានវាសនាលេងលីគកំពូលកម្ពុជា ដោយមិនចាំបាច់ប្រកួតអ្វីទាំងអស់

ក្លិបបាល់ទាត់ចំនួន៣មាន  FORZA​ , ខេត្ត​កំពង់​ចាម​ និង គីរីវង់សុខសែនជ័យ អាចនឹងត្រូវបានជ្រើសរើសឲ្យចូលលេងលីគកំពូលកម្ពុជារដូវកាល២០១៩ខាងមុខនេះ ជំនួសឲ្យក្លិបវេស្ទើនភ្នំពេញ ដែលបានរំសាយក្រុមដោយសារវិបត្តិហិរញ្ញវត្ថុ កាលពីពេលកន្លងទៅ។

លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាទម្លាយថា CNCC នឹង​ពិនិត្យ​ជាក់​ស្ដែង​អំពី​លទ្ធភាព​ ​​ចំពោះ​ក្រុម​ទាំង​ ៣ ខាង​លើ​ ​​​តើ​ក្រុម​ណា​អាច​​​បំពេញ​​តម្រូវ​ការ​លេង​​នៅ​លីគ​​ឆ្នាំ​ ២០១៩​ បាន។

«ដោយ​​យោង​តាម​កិច្ច​​ប្រជុំ​​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​​​នៃ​​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ថ្មីៗ​នេះ​​ក្លិប​ដែល​​ជា​បេក្ខភាព​ត្រូវ​ឡើង​មក​លេង​លីគ​កំពូល​ឆ្នាំ​ ២០១៩ ​គឺ​​ក្រុម​ដែល​ប្រកួត​​​ជម្រុះ​ពី​ក្របខ័ណ្ឌ​​ក១ ប៉ុន្តែ​​ដោយ​សារ​​​អត់​មាន​ការ​​ប្រកួត​ ​​យើង​ត្រូវ​​មើល​​លើ​​ការ​ដាក់​ពាក្យ​​របស់​​ក្លិប​ Forza  របស់​ ខេត្ត​សៀមរាប​, ​ខេត្ត​កំពង់​ចាម​ ​និង គីរីវង់សុខសែន​ជ័យ។ » សម្តីលោក ឆាំង ពិសិដ្ឋ។

គិតមកត្រឹមពេលនេះ លីគកំពូលកម្ពុជា នៅពុំទាន់មានដំណឹងចាប់ផ្តើមឡើយ ខណៈកន្លងមក អគ្គលេខាធិការសហព័ន្ធថានឹងលើកពេលបន្តទៀត ដើម្បីទុកពេលឲ្យជម្រើសជាតិប្រកួត។

 

មតិយោបល់