ភ្នំពេញក្រោន ត្រូវរង់ចាំក្រុមទាំងបីនេះក្នុងពានរង្វាន់ LEO PRE-SEASON CUP 2019

នៅថ្ងៃនេះលោកឧកញ៉ា ឬទ្ធី សំណាង ដែលជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន រួមជាមួយនឹងលោក លី ហៀង ដែលជាអ្នកចាត់ការទូទៅក្លឹប និងកីឡាករ វ៉ា សុថន តំណាងឲ្យកីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចាប់ឆ្នោតលេងក្នុងពានរង្វាន់ LEO PRE-SEASON CUP 2019 ដែលនឹងចាប់ផ្តើមឡើងនាពេលដ៏ខ្លីខាងមុខនេះ ។

សម្រាប់ក្រុមបាល់ទាត់ភ្នំពេញក្រោននឹងត្រូវរង់ចាំការប្រកួតចំនួនពីរលើក នៅជុំទីមួយ (Play Off Stage) រវាងក្រុម Nong Bua Pitchaya និងក្រុម Nakornratchasima Mazda FC ជាមុនសិន ហើយក្រុមដែលឈ្នះនឹងត្រូវប្រកួតជាមួយក្រុម Port FC នៅជុំទីពីរ (Qualifier Stage) ជាបន្តទៀត ដោយក្រុមឈ្នះនឹងត្រូវជូបក្រុមភ្នំពេញក្រោននៅវគ្គ៨ក្រុមចុងក្រោយ (AEC Stage) នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ ៕

មតិយោបល់