ចាន់ វឌ្ឍនាកា អាចផ្ទេរទៅកាន់ម៉ាឡេស៊ីជាលើកទី២ ជាមួយក្លិប PKNS

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា កំពុងចចារជាមួយក្លិប PKNS នៅលីគកំពូលម៉ាឡេស៊ី ក្នុងការផ្ទេរទៅ Super League ជាលើកទី២ បន្ទាប់ពីបរាជ័យជាមួយ Pahang FA កាលពីរដូវកាលមុន។ 

ប្រភពពីម៉ាឡេស៊ីទម្លាយថា PKNS បានចចារ និងកំពុងពិចារណានាំយក វឌ្ឍនាកា ឬខ្សែបម្រើសញ្ជាតិសិង្ហបុរី Gabriel Quak ទៅកាន់ក្រុមខ្លួន។ យ៉ាងណាក្តី គេពុំឃើញ វឌ្ឍនាកា ទៅធ្វើតេស្តិ៍ឡើយ ប៉ុន្តែ Quak វិញបានបង្ហាញខ្លួនក្នុងជំនួបដែល PKNS ឈ្នះ Perlis FC ១-០ កាលពីថ្ងៃសៅរ៍។

ចំពោះ វឌ្ឍនាកា វិញ គេរំពឹងថា នឹងចេញទៅសាកល្បងសមត្ថភាពជាមួយក្រុមម៉ាឡេ អំឡុងប្រកួតជាមួយ Johor Darul Ta’zim នាថ្ងៃទី១១ ខែមករា មុនចេញដំណើរទៅបោះជម្រុះហ្វឹកហាត់នៅប្រទេសសិង្ហបុរី។

 

មតិយោបល់